25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

អ្នកនយោបាយដែលស្មោះត្រង់នឹង លោក Khan របស់ប៉ាគីស្ថាន ប្រកាស អំពីសម្ព័ន្ធភាព

- Advertisement -spot_img

គណបក្សរបស់លោក Khan បាននិយាយកាលពីថ្ងៃទី19 ខែកុម្ភៈថា អ្នកនយោបាយប៉ាគីស្ថាន ដែលស្មោះត្រង់នឹងអតីតនាយករដ្ឋមន្តី ដែលជាប់គុកលោក Imran Khan នឹងបង្កើតសម្ព័ន្ធភាព ជាមួយក្រុមនយោបាយដែលមិនសូវស្គាល់មួយ បន្ទាប់ពីការបោះឆ្នោតដែលបែកបាក់គ្នា ដោយការចោទប្រកាន់ពីបទ ឧបាយកល។ បេក្ខជនដែលគាំទ្រដោយ Un Pakistan Tehreek-e-Insaf(PTI) របស់លោក Khan បានឈ្នះអាសនៈ ច្រើនជាងគេ នៅក្នុងការបោះឆ្នោតក្នុងខ នេះ។

គណបក្សសម្ព័ន្ធ Muslim-Nawaz (PML-N) ដែលគាំទ្រដោយកងទ័ពប៉ាគីស្ថាន បានបរាជ័យ។ ដើម្បីទទួលបានសំឡេងភាគច្រើន គណបក្ស PTI បានបង្កើតភាពជាដៃគូ ជាមួយគណបក្សប្រជាជនប៉ាគីស្ថាន (PPP) និងគណបក្សតូចៗមួយចំនួន ដើម្បីបង្កើត រដ្ឋាភិបាលបន្ទាប់។ គណបក្ស PTI នៅតែ សង្ឃឹមថា នឹងស្វែងរកបានសំឡេងភាគច្រើន តាមរយៈការមានបេក្ខជនរបស់ខ្លួន ចូលរួមSunni Ittehad (SIC)ដើម្បីឈ្នះអាសនៈ។ ប្រធាន PTI លោក Gohar Ali Khan បានប្រាប់សន្និសីទសារ ព័ត៌មានថា “យើងបានឈានដល់ការឯកភាពគ្នាដែលបេក្ខជនសភាថ្នាក់ខេត្ត និងថ្នាក់ ជាតិរបស់យើង នឹងចូលរួមក្នុងក្រុមប្រឹក្សា Sunni Ittehad”។

បេក្ខជនដែលគាំទ្រដោយPTI ដែលទទួលបានជោគជ័យនឹងផ្ញើពាក្យសុំចូលរួមក្នុងសប្តាហ៍នេះ ទៅកាន់គណៈកម្មការបោះឆ្នោតប៉ាគីស្ថាន ដែលត្រូវអនុម័តលើសម្ព័ន្ធភាពនេះ ប្រសិនបើគណៈកម្មការចុះហត្ថលេខានោះសម្ព័ន្ធភាពអាចមានសិទ្ធិទទួលបានអាសនៈដែលបានបម្រុងទុក សម្រាប់ស្ត្រី និងជនជាតិភាគតិចសាសនា ដែលត្រូវបានបែងចែកតាមលទ្ធផលបោះឆ្នោត។លោក Omar Ayub Khan បេក្ខជននាយករដ្ឋមន្ត្រីរបស់ PTI បានប្រាប់សន្និសីទសារ ព័ត៌មានថា “បន្ទាប់ពីសម្ព័ន្ធភាពនេះ PTI នឹង ស្ថិតក្នុងទីតាំងមួយ ដើម្បីបង្កើតរដ្ឋាភិបាល នៅថ្នាក់ខេត្ត ក៏ដូចជានៅថ្នាក់កណ្តាល”។មានការចោទប្រកាន់យ៉ាងទូលំទូលាយ អំពី ការក្លែងបន្លំសន្លឹកឆ្នោត និងការក្លែងបន្លំលទ្ធផល បន្ទាប់ពីអាជ្ញាធរបានបិទបណ្ដាញទូរស័ព្ទរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃបោះឆ្នោតហើយការរាប់សន្លឹកឆ្នោតបានចំណាយពេលលើសពី 24 ម៉ោង។ គណបក្ស PTI របស់លោក Imran Khan បានធ្វើការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការចោទប្រកាន់ ដែលថា មានការក្លែងបន្លំកាលពីថ្ងៃទី17 ខែកុម្ភៈ៕

ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img