32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

អ្នកជំនាញជឿជាក់ថា សម្បុកត្រចៀកកាំរបស់កម្ពុជានឹងមានតម្លៃកាន់តែខ្ពស់បើអាចនាំចេញទៅចិន

- Advertisement -spot_img

ការចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជាមានការរីកដុះដាលគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់រាជធានី ខេត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយផលិតផលសម្បុកត្រចៀកកាំអាចលក់បានក្នុងតម្លៃខ្ពស់ និង មានទីផ្សារល្អ។ ទោះបីសម្បុកត្រចៀកកាំខ្មែរមានទីផ្សារល្អក៏ពិតមែនប៉ុន្តែកម្ពុជា ពុំទាន់អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារធំៗដូចជាចិន បាននៅឡើយទេ ខណៈបច្ចុប្បន្នសម្បុកត្រចៀកកាំរបស់កម្ពុជា កំពុងរង់ចាំលទ្ធផលវាយតម្លៃពីអាជ្ញាធរមានសមត្ថកិច្ចចិន។អ្នកជំនាញជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងកាន់តែមានតម្លៃល្អប្រសើរបន្ថែមទៀត ប្រសិនបើអាចហក់ចូលទីផ្សារចិន។ ផលិតផលសម្បុកត្រចៀកកាំខ្មែរទំនងជាអាចហក់ចូលទីផ្សារចិន ក្នុងពេលឆាប់ៗខាងមុខនេះប្រសិនគុណភាពរបស់សម្បុកកត្រចៀកកាំខ្មែរអាចឆ្លើយតបនឹងការតម្រូវរបស់អាជ្ញាធរចិន។ បើតាមការគូសបញ្ជាក់របស់លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ អាជ្ញាធរមានសមត្ថកិច្ចរបស់ចិន អាចនឹងផ្តល់ដំណឹងពាក់ព័ន្ធនឹងលទ្ធផលវាយតម្លៃលើគុណភាពផលិតផលសម្បុកត្រចៀកកាំខ្មែរថា អាច ឬមិនអាចអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារចិននៅអំឡុងខែតុលា ខាងមុខនេះ។ អ្នកជំនាញរូបនេះជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងមានទីផ្សារ និងតម្លៃកាន់តែល្អប្រសើរបន្ថែមទៀត ប្រសិន បើអាជ្ញាធរចិន អនុញ្ញាតឱ្យមានការនាំចូលទៅកាន់ទីផ្សារចិន នាពេលខាងមុខ។

ការជឿជាក់បែបនេះ ក៏ដោយសារចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកមួយនេះ មានតម្រូវការសម្បុកត្រចៀកកាំច្រើនសម្រាប់ប្រើប្រាស់ជាអាហារជំនួយសុខភាព។ បើតាមការលើកឡើងរបស់ប្រធានសមាគមត្រចៀកកាំខ្មែររូបនេះ បច្ចុប្បន្នសម្បុកត្រចៀកកាំរបស់កម្ពុជាភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារនៅប្រទេសវៀតណាម និងប្រទេសថៃ និងមួយចំនួនទៀតបាននាំចេញក្រៅផ្លូវការទៅកាន់ប្រទេសចិន ផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img