ប្រជាជននៅក្នុងរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ត្រូវតម្រង់ជួរគ្នាដើម្បីយកទឹកប្រើប្រាស់ បន្ទាប់ពីមីស៊ីលរុស្ស៊ី បានវាយប្រហារទីតាំងសំខាន់ៗទូទាំងប្រទេសកាលពីថ្ងៃចន្ទ ទី៣១ខែតុលា។
ការធ្វើបច្ចុប្បន្នភាពពេលល្ងាចពីអភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា ៤០% នៃអ្នកប្រើប្រាស់ក្នុងទីក្រុង កៀវ នៅតែគ្មានទឹក ហើយផ្ទះចំនួន ២៧០ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។
អ៊ុយក្រែននិយាយថា មនុស្ស១៣នាក់បានរងរបួសនៅក្នុងការវាយប្រហារទូទាំងប្រទេស ខណៈរុស្ស៊ីអះអាងថា ការវាយប្រហារនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងយោធា និងថាមពលរបស់អ៊ុយក្រែន ហើយគោលដៅទាំងអស់ត្រូវបានកម្ទេច។
អភិបាលក្រុងកៀវលោក Vitaliy Klitschkoនៅទីក្រុង កៀវ, ភ្លើងបំភ្លឺតាមដងផ្លូវត្រូវបានបិទ ហើយឡានក្រុងអគ្គិសនី ត្រូវជំនួសវិញដោយឡានក្រុងធម្មតា។
មនុស្សតម្រង់ជួរដ៏វែង ត្រូវបានគេឃើញនៅទូទាំងទីក្រុង ខណៈប្រជាពលរដ្ឋ នាំគ្នាទៅយកទឹកនៅអណ្តូងស្នប់ បន្ទាប់ពីការផ្គត់ផ្គង់ផ្ទាល់របស់ពួកគេត្រូវបានកាត់បន្ថយ។
ភ្លាមៗក្រោយការវាយប្រហារ អ្នកប្រើប្រាស់ ៨០% ក្នុងទីក្រុងកៀវ ត្រូវបានគេនិយាយថា គ្មានទឹកផឹក។ ក្រោយមក លោកប្រធានធិបតី Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចថា ការងារកំពុងបន្ត ដើម្បីភ្ជាប់សេវាកម្មទៅគ្រួសារទាំងអស់ឡើងវិញ។
គួរបញ្ជាក់ថា ក្រៅពីរដ្ឋធានី តំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយការវាយប្រហាររួមមាន Lviv, Dnipropetrovsk, Kharkiv និង Zaporizhzia។
សរុបមក ហេដ្ឋារចនាសម្ព័ន្ធចំនួន១៨ ដែលភាគច្រើនជាកន្លែងផលិតថាមពល ត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ចំនួន១០។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចម្បាំងរុស្ស៊ីកាលពីចុងសប្តាហ៍៕

ប្រភព RFI ប្រែសម្រួលដោយគីរីដងរែក