27.8 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

អ៊ុយក្រែន ស្នើសុំចូលពិនិត្យមើលកន្លែងធ្លាក់មីស៊ីលនៅលើទឹកដីប៉ូឡូញ

- Advertisement -spot_img

(កៀវ)៖ រដ្ឋាភិបាលទីក្រុងកៀវ បានស្នើសុំចូលទៅកាន់ទីតាំងនៃការបំផ្ទុះដ៏សាហាវនៅក្នុងភូមិមួយរបស់ប៉ូឡូញ បន្ទាប់ពីមន្ត្រីលោកខាងលិចបាននិយាយថា មីស៊ីលនោះទំនងជាបណ្តាលមកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បាននិយាយនៅលើ Twitter ថា «អ៊ុយក្រែនស្នើសុំការចូលទៅពិនិត្យមើលកាន់ទីតាំង នៃការផ្ទុះនោះជាបន្ទាន់»។

លោក បាន បន្ថែម ថា ក្រុង កៀវ បាន ត្រៀម ខ្លួន ជា ស្រេច ក្នុង ការផ្តល់ «ភស្តុតាង» នៃ ការ ចោទ ប្រកាន់ របស់ ខ្លួន ដែល ថា រុស្ស៊ី ជា អ្នក ទទួល ខុស ត្រូវចំពោះរឿងនេះ។

គួរបញ្ជាក់ថា ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។

យ៉ាងណាក៏ដោយប្រធានអង្គការណាតូបាននិយាយថា ទីក្រុងមូស្គូគឺមិនមែនក្រុងកៀវទេ ដែលត្រូវស្តីបន្ទោស ចំពោះការចាប់ផ្តើមសង្គ្រាមតាំងពីដំបូង និងបើកការវាយប្រហារ ដែលបង្កឱ្យមានការ បាញ់ ការពារវិញពីសំណាក់ អ៊ុយក្រែន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img