29.5 C
Phnom Penh
Sunday, May 10, 2026
- Advertisement -spot_img

អ៊ុយក្រែន សង្ឃឹមថា បេឡារុស នឹងមិនចូលរួមក្នុងការវាយប្រហារណាមួយរបស់រុស្ស៉ីឡើយ

- Advertisement -spot_img

(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីអាចរៀបចំកម្លាំងវាយប្រហារនៅក្នុងប្រទេសបេឡារុស ដើម្បីបើកការវាយលុកថ្មីលើអ៊ុយក្រែន ប៉ុន្តែលោកសង្ឃឹមថា កងទ័ពរបស់ទីក្រុងមីនស្កិ៍ (Minsk) នឹងមិនចូលរួមនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិ លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានផ្តល់យោបល់ថា ទីក្រុងមូស្គូអាចប៉ុនប៉ងវាយលុកក្នុងរដូវរងា បន្ទាប់ពីបានចល័តកងទ័ពបន្ថែមទៀត ប៉ុន្តែមិនមានសញ្ញាណាមួយដែលថា កម្លាំងបេឡារុស នឹងចូលរួមជាមួយរុស្ស៉ីនោះទេ។

ថ្លែងប្រាប់ទូរទស្សន៍អ៊ុយក្រែន លោក រ៉េសនីកូវ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាវាមិនមែនជាផលប្រយោជន៍ នៃភាពជាអ្នកដឹកនាំរបស់ប្រទេសបេឡារុស ក្នុងការខ្ជះខ្ជាយសក្តានុពលយោធារបស់ខ្លួននោះទេ។ ដូច្នេះ ខ្ញុំមានសង្ឃឹមថាពួកគេនឹងបន្តរក្សាតុល្យភាពនេះ »។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់បេឡារុស ជាកន្លែងចាប់ផ្តើមការវាយប្រហារតែមិនជោគជ័យលើទីក្រុងកៀវ នៅក្នុងខែកុម្ភៈ ប៉ុន្តែទីក្រុងមីនស្ក៍ មិនបានចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ ឬបញ្ជូនកងទ័ពរបស់ខ្លួនទៅប្រយុទ្ធនៅអ៊ុយក្រែនទេ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img