30.2 C
Phnom Penh
Monday, May 18, 2026
- Advertisement -spot_img

អ៊ុយក្រែន រំដោះបានតំបន់ជាង ៤០ទៀតបាន

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសង្កត់ធ្ងន់ថា យោធារបស់លោក កំពុងព្យាយាមដណ្តើមយកទឹកដីពីប្រទេសរុស្ស៊ីវិញ នៅក្នុងតំបន់ Kherson ភាគខាងត្បូង និងកន្លែងផ្សេងទៀត។

លោក Zelensky បាននិយាយនៅក្នុងសារជាវីដេអូថ្មីបំផុត កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកាថា “ថ្ងៃនេះយើងមានដំណឹងល្អពីភាគខាងត្បូង។ តំបន់ចំនួន៤១ត្រូវបានរំដោះ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានប្រាប់រ៉យទ័រថា ទាហានរុស្ស៊ីជាច្រើននាក់ បានចាប់ផ្តើមដកថយចេញពីផ្នែកខាងលិចនៃទន្លេ Dnipro រួមទាំងតំបន់ Kherson ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov
ទោះបីជាយ៉ាងណាក៏ដោយ លោក Reznikov និយាយថា នៅតែមានយោធារុស្ស៊ីប្រហែល ៤០ ០០០នាក់ស្ថិតនៅក្នុងតំបន់ Kherson ហើយពួកគេក៏ត្រូវបានគេឃើញនៅត្រើយខាងលិចនៃទន្លេ Dnipro ផងដែរ។

គាត់បញ្ជាក់ថា “វាមិនងាយស្រួលទេក្នុងការដកកងទ័ពទាំងនេះចេញពីតំបន់ Kherson ក្នុងរយៈពេលត្រឹមមួយថ្ងៃឬពីរថ្ងៃ។ យ៉ាងហោចណាស់ក៏ត្រូវការពេលមួយសប្តាហ៍ដែរ”៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img