32 C
Phnom Penh
Friday, May 23, 2025
- Advertisement -spot_img

អ៊ុយក្រែន រិះគន់ថាការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង លើរុស្ស៊ី ធ្វើឱ្យបារាំងអាម៉ាស់មុខ

- Advertisement -spot_img

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) បានរិះគន់ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថាគេមិនគួរធ្វើឱ្យរុស្សីអាម៉ាស់មុខ គឺមានតែធ្វើឱ្យបារាំងខ្លួនឯងអាម៉ាស់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងតំបន់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ម៉ាក្រុង បាននិយាយថាវាគឺជារឿងសំខាន់ដែលគេមិនគួរធ្វើឱ្យ រុស្ស៊ីអាម៉ាស់មុខនោះទេ ទោះជា លោក ពូទីនបង្កកំហុសធ្ងន់ជាប្រវត្តិសាស្រ្តក៏ដោយ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត នៅពេលការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែនបិទបញ្ចប់ ហើយលោកផ្ទាល់ជឿជាក់ថាបារាំងនឹងអាចដើរតួនាទីជាអ្នកសម្របសម្រួលបាន។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ម៉ាក្រុង លោក គូលេបា យល់ថាវាមានតែធ្វើឱ្យបារាំងអាម៉ាស់មុខប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ការអំពាវនាវឱ្យកុំធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ គឺមានតែធ្វើឱ្យបារាំងអាម៉ាស់មុខ…ពីព្រោះថារុស្ស៊ី គឺជាអ្នកធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ ហើយអ្វីដែលពួកយើងត្រូវផ្ដោត នោះគឺធ្វើយ៉ាងណាឱ្យរុស្សីដឹងថាខ្លួនឯងកំពុងឈរនៅកន្លែងណា»។

គួរបញ្ជាក់ថា បារាំង ក៏បានបញ្ជូនអាវុធក្នុងនោះរួមមានទាំង កាំភ្លើងធំ សេសា (CAESAR) ឱ្យអ៊ុយក្រែនផងដែរ ហើយលោក ម៉ាក្រុងថែមទាំងបានអះអាងថា លោកបានស្នើឱ្យក្រុមហ៊ុនផលិតអាវុធបារាំងបង្កើនការផលិតទៀតផង។ តែនៅលើឆាកនយោបាយអន្តរជាតិ លោក ម៉ាក្រុង មិនបានផ្ដល់ការគាំទ្រ ជានិមិត្តរូបចំពោះទីក្រុងកៀវ ដូចបណ្ដាមេដឹកនាំអឺរ៉ុបដទៃមួយចំនួនទេ៕


ប្រភព USATODAY ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img