30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

- Advertisement -spot_img

(កៀវ)៖ ខ្មោចរថក្រោះមួយចំនួនរបស់រុស្ស៉ី ត្រូវបានដាក់តាំងបង្ហាញ នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈទីក្រុងនេះ បាននិងកំពុងបន្តវិលទៅរក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីរុស្ស៉ីបានដកថយចេញពីតំបន់នៅជុំវិញនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ប្រជាជនអ៊ុយក្រែន ដែលរស់នៅក្នុងទីក្រុងកៀវ បាននាំគ្នាទៅទស្សនាក៏ដូចជាថតរូបភាព ខ្មោចរថក្រោះទាំងនោះ ដែលត្រូវបានដាក់តាំងពិព័រណ៍ នៅឯទីលាន សេន មីឈែល (Saint Michael) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពួកវាស្ថិតក្នុងផ្នែកនៃការវាយប្រហារ ដែលបានប៉ុនប៉ងមកលើ រដ្ឋធានីរបស់អ៊ុយក្រែន ប៉ុន្តែទទួលបរាជ័យ។

បច្ចុប្បន្ន សញ្ញានៃប្រក្រតីភាព បាននិងកំពុងត្រឡប់មកវិញហើយ នៅទីក្រុងកៀវ កំលុងប៉ុន្មានសប្តាហ៍មកនេះ ដោយបម្រាមគោចរ មានរយៈពេលខ្លីជាងមុន, អាជីវកម្មត្រូវបើកដំណើរការឡើងវិញ ហើយបរទេសក៏ បាននាំគ្នាបញ្ជូនមន្រ្តីទូតពួកគេ ត្រឡប់មកវិញផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង១២សប្តាហ៍ ក្រោយការឈ្លានពានរបស់រុស្ស៉ី កងទ័ពអ៊ុយក្រែនបានរារាំង ការប៉ុនប៉ងក្នុងការដណ្តើមយកទីក្រុងកៀវ និងទីក្រុង ខាកៀវ ដែលនៅភាគខាងជើង ប៉ុន្តែឥឡូវរុស្ស៉ីកំពុងផ្តោត ការវាយប្រហារយ៉ាងចាស់ដៃ នៅតំបន់ដុនបាស់ ដែលនៅភាគខាងកើត ព្រមទាំងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img