មន្ត្រី អ៊ុយក្រែនម្នាក់បាន ចោទប្រទេស រុស្ស៊ី ថាកំពុងព្យាយាម លួច លោហៈ ពី ទីក្រុង កំពង់ផែ Mariupol ភាគ អាគ្នេយ៍ ។ ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីកប៉ាល់រុស្ស៊ីមួយគ្រឿងកាលពីថ្ងៃសៅរ៍បានចូលកំពង់ផែ Mariupol ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងយុទ្ធសាស្ត្រកាលពីដើមខែនេះ ។
ដោយដកស្រង់សម្ដីពីអ្នកនាំពាក្យរបស់កំពង់ផែ, ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានរាយការណ៍ថា នាវានេះនឹងផ្ទុកលោហៈធាតុប្រហែល ២,៧០០ តោន មុនពេលធ្វើដំណើរចម្ងាយ ១៦០ គីឡូម៉ែត្រពីភាគខាងកើតទៅកាន់ទីក្រុង Rostov-on-Don របស់រុស្ស៊ី ។
ទន្ទឹមនោះស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Lyudmyla Denisova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការលួចប្លន់នៅក្នុងទឹកដីដែលកាន់កាប់បណ្តោះអាសន្នរបស់អ៊ុយក្រែននៅតែបន្ត ។
ស្របពេលជាមួយគ្នានេះ លោកស្រី ក៏បាន ចោទ រុស្ស៊ី ពី បទ ព្យាយាម នាំ ចេញ ផលិតផល ដែក ពីទីក្រុង Mariupol ក្រោយ ការ លួច គ្រាប់ ធញ្ញជាតិ របស់អ៊ុយក្រែនជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី ៕


ដោយគីរីដងរែក