26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អ៊ុយក្រែនហាមប្រុសចាកចេញពីប្រទេសរបស់ខ្លួន

- Advertisement -spot_img

ទីក្រុងកៀវហាមឃាត់មនុស្សប្រុសមិនឲ្យចាកចេញពីប្រទេស។ លោក Mikhail Podoliak បាន ប្រាប់ ទីភ្នាក់ងារ រដ្ឋ អាល្លឺម៉ង់ DW ថា ការ គេច ចេញ ពីការកែនទ័ពមានន័យថា ពួកគេ ចង់ ឲ្យ អ៊ុយក្រែន ខ្ទេច។

លោក Podoliak បានប្រាប់ DW នៅក្នុងបទសម្ភាសមួយ កាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈថា “ចូរ យើង និយាយ ត្រង់ចំណុច នេះ មិនចាំបាច់ស្មានទេ។ តើការរឹតត្បិតសិទ្ធិមានន័យដូចម្តេច? តើប្រជាជននៅអ៊ុយក្រែនមិនមានកាតព្វកិច្ចទេឬ? ។ រដ្ឋ មាន ភារកិច្ច ផ្តល់ របស់ របរ ឲ្យ មនុស្ស ធ្វើ ដំណើរ ឲ្យ មនុស្ស រស់ នៅ តាម ចិត្ត។ មែនហើយ ក្នុង ពេល មាន សន្តិភាព ប៉ុន្តែ ក្នុង សម័យ សង្គ្រាម វា មិន មែន ជា សំណួរ ដែល ត្រូវ លើក ឡើងនោះ ទេ។ តើអ្នកចង់ឆ្លងព្រំដែនឬ? នេះមាន ន័យ ថា អ្នក ចង់ឲ្យ អ៊ុយក្រែនចប់ ព្រោះ អ្នក បាន ឆ្លង ព្រំដែន”។

ការអត្ថាធិប្បាយរបស់គាត់បានកើតមានឡើង ចំពេលសារព័ត៌មានលោកខាងលិចមួយចំនួនបានចង្អុលទៅយុទ្ធសាស្ត្រកៀរគរដ៏គឃ្លើនរបស់រដ្ឋាភិបាលទីក្រុងកៀវ។

របាយការណ៍មួយនៅក្នុងកាសែត The Economist កាលពីថ្ងៃអាទិត្យ បានសំដៅទៅលើករណីរបស់បុរសម្នាក់ដែលពិការដៃទាំងសងខាង តាំងពីកុមារភាព ប៉ុន្តែការិយាល័យកែនទាហាននៅទីក្រុង Lviv អះអាងថា គាត់សមនឹងបម្រើការឲ្យកងទ័ព។

បន្ទាប់ពីជម្លោះនៅ Donbass កើនឡើងខ្លាំងកាលពីឆ្នាំមុន លោក Zelensky បានដាក់ចេញនូវច្បាប់អាជ្ញាសឹក និងហាមឃាត់បុរសជនជាតិអ៊ុយក្រែនដែលមានអាយុពី ១៨ ដល់ ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេស។ ចាប់តាំងពីពេលនោះមក មានការកែនទាហានជាច្រើនលើកច្រើនសា ខណៈទីក្រុងកៀវ ព្យាយាមកសាងឡើងវិញនូវអង្គភាព ដែលត្រូវបានបំបែកនៅក្នុងការប្រយុទ្ធ៕

ប្រភព The Economist ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img