29.4 C
Phnom Penh
Thursday, December 11, 2025
- Advertisement -spot_img

អំនួតជោរទឹកប្រហុក

- Advertisement -spot_img

តេីលោកអ្នកដឹងទេថា នៅលេីសកលលោកយេីងនេះ វាប្រហែលជាមិនមានមនុស្សណាម្នាក់ ដែលគេមិនអាចខ្វះបាននោះទេ…

បច្ចុប្បន្ននេះ វាមានមនុស្សមិនច្រើននាក់ទេ ដែលស្គាល់តារាហុងកុងដ៏ល្បីល្បាញរបស់ផលិតកម្មសាវប្រាឌ័រ (Shaw Brothers) នោះ…

ក្នុងដេីមទសវត្សរ៍៧០ លោក ចាងឆឹ ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញប្រចាំផលិតកម្មសាវប្រាឌ័រ បានលេីក វ៉ាងយូ ឲ្យក្លាយជាតួឯកដ៏ល្បីល្បាញតាមរយៈខ្សែភាពយន្តជាច្រើនរឿង…

ក្រោយមក វ៉ាងយូ បានឡេីងអំនួតជោរទឹកប្រហុក ហេីយបានទាស់សម្ដីជាមួយលោក ចាងឆឹ ព្រោះ វ៉ាងយូ គិតថា ខ្លួនល្បីល្បាញ ព្រោះតែខ្លួនមានសមត្ថភាពពូកែ និងពិសេស ដែលមិនមានអ្នកណាម្នាក់អាចធ្វេីបានដូចខ្លួន តែលោក ចាងឆឹ ប្រាប់វិញថា វ៉ាងយូ ល្បីល្បាញ ព្រោះតែគាត់បានលេីកឲ្យល្បីនោះទេ…

គាត់បានចង្អុលទៅ ជាងតាវ៉េ ដែលមានរាងស្គមប្រដឺតប្រដក់ ដូចជាបុរសញៀនអាភៀនម្នាក់ និងធ្លាប់បានសម្ដែងតែជាតួកំបុិកកំប៉ុក រួចគាត់បានប្រាប់វ៉ាងយូថា គាត់នឹងលេីកជាងតាវ៉េ ឲ្យល្បីជាង វ៉ាងយូ ទៅទៀត។

បន្ទាប់មក វ៉ាងយូ បានចាកចេញពីផលិតកម្មសាវប្រាឌ័រ ហេីយលោកចាងឆឹ ក៏បានលេីកជាងតាវ៉េ ជាតួឯក។

ពិតមែនហើយ វាមិនទាន់បានដល់មួយឆ្នាំផង ជាងតាវ៉េ បានក្លាយទៅជាល្បីល្បាញជាង វ៉ាងយូ មែន រីវ៉ាង យូ ក៏ចាប់ផ្ដេីមធ្លាក់ខ្លួន លែងល្បីល្បាញ រហូតបានលាចាកពីវិស័យភាពយន្តទៅហោង…

គំនិតពិចារណា៖ យេីងមិនត្រូវមានគំនិតតួឯកនិយមនោះទេ ព្រោះប្រសិនបេីវាអត់ពីយេីងទៅ វាពិតជាមានអ្នកផ្សេង អាចធ្វេីបានល្អប្រសេីរជាងយេីងទៅទៀត…

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img