26.6 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

អុីស្រាអែលវាយប្រហារតាមផ្លូវអាកាសសងសឹកប្រទេសលីបង់

- Advertisement -spot_img

យោធាអុីស្រាអែល នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ បាននិយាយថាខ្លួនបាន និងកំពុងដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅ នៅក្នុង ប្រទេសលីបង់ ជាទីដែលគ្រាប់រ៉ុក្កែតជាង៣០គ្រាប់ ត្រូវបានបាញ់ចេញតម្រង់ទៅកាន់អុីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ចេញផ្សាយនៅម៉ោង ៤៖០៧នាទីព្រឹកមិញនេះ (ម៉ោងក្នុងតំបន់) យោធាអ៉ីស្រាអែល បានបញ្ជាក់យ៉ាងខ្លីថាខ្លួនកំពុងដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសលីបង់ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP មានស្នូរសំឡេងផ្ទុះចំនួន៣លើក ត្រូវបានរាយការណ៍នៅក្នុងទីក្រុងថាយអឺ (Tyre) ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ហើយក្នុងនោះមានគ្រាប់រ៉ុក្កែត២គ្រាប់ បានធ្លាក់នៅក្បែរជំរំជនភៀសខ្លួនប៉ាឡេស្ទីនស្ថិតនៅក្បែរទីក្រុង Tyre។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយលើតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីនផងដែរ ក្រោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានថ្លែងសារនៅក្នុងវីដេអូមួយដោយសន្យាថានឹងធ្វើ ឱ្យសត្រូវរបស់អ៉ីស្រាអែលតបស្នងមកវិញនូវ តម្លៃមួយ យ៉ាងស័ក្តិសម សម្រាប់សកម្មភាពឈ្លានពានទាំងឡាយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានគ្រាប់រ៉ុក្កែតបាញ់ចេញពីទឹកដីលីបង់ ចូលក្នុងទឹកដីអ៉ីស្រាអែល។

ការវាយប្រហារខាងលើកើតមានឡើងចំពេលអ៉ីស្រាអែល និងប៉ាឡេស្ទីន កំពុងតានតឹងនឹងគ្នាជាថ្មី បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែល បើកការវាយឆ្មក់លើអ្នកថ្វាយបង្គំ ជាជនជាតិប៉ាឡេស្ទីន នៅឯវិហារអាល់ អឹកស (Al-Aqsa)៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img