គណៈកម្មការអឺរ៉ុបបានផ្ញើលិខិតមួយច្បាប់ទៅកាន់សហរដ្ឋអាមេរិក ដោយទាមទារឲ្យមានការផ្លាស់ប្តូរច្បាប់កាត់បន្ថយអតិផរណារបស់រដ្ឋបាលលោក ចូ បៃដិន ដោយលើកឡើងពីការរំលោភលើគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ជាពិសេស មន្ត្រីអឺរ៉ុបបានចង្អុលបង្ហាញពីគម្រោងចំណាយប្រាក់ ៣៦៩ ពាន់លានដុល្លាររបស់អាមេរិក លើគោលនយោបាយអាកាសធាតុ និងថាមពល ជាពិសេសគឺការឧបត្ថម្ភធន និងឥណទានពន្ធសម្រាប់អ្នកផលិត និងអ្នកប្រើប្រាស់អាមេរិក ។
យោងតាមសហភាពអឺរ៉ុបបានឲ្យដឹងថា ចំណាត់ការនេះនឹងបំពានច្បាប់ប្រកួតប្រជែងរបស់ WTO, ការលើកទឹកចិត្តថាមពលស្អាតនឹងដាំក្បាលចុះក្រោម ហើយអាចនាំឲ្យមានការសងសឹកណាមួយផងដែរ ៕


ប្រភព AP News ប្រែសម្រួលដោយគីរីដងរែក




