ម្ចាស់ពានរង្វាន់ជើងឯកពិភពលោក World Cup 2022 អាហ្សង់ទីន បានទម្លាក់ប្រេស៊ីល ដើម្បីវិលត្រឡប់ទៅឈរនៅចំណាត់ថ្នាក់កំពូល តារាង FIFA វិញ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាត់តំណែងនេះរយៈពេល ៦ឆ្នាំ។ ថ
អាហ្សង់ទីន ដែលបានឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំមុន នៅប្រទេសកាតា ក្រោយយកឈ្នះលើបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បានឡើងទៅឈរនៅចំណាត់ថ្នាក់ទី១ លើពិភពលោក បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Lionel Scaloni នេះបានយកឈ្នះលើក្រុមប៉ាណាម៉ា ២-០ និងឈ្នះក្រុមគូរ៉ាកាវ ៧-០ ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។
បារាំង បានឡើង ១ចំណាត់ថ្នាក់ទៅកាន់ចំណាត់ថ្នាក់ទី២ វិញ បន្ទាប់ពីឈ្នះ ៤-០ លើក្រុមហូឡង់ និងឈ្នះ ១-០ លើក្រុមអៀរឡង់ ក្នុងការប្រកួតជម្រុះ Euro 2024 ស្របពេលសាំបាប្រេស៊ីល បានធ្លាក់ទៅចំណាត់ថ្នាក់ទី៣ ក្រោយពីចាញ់ ២-១ ក្នុងការប្រកួតមិត្តភាពក្រៅទឹកដី ក្រោមថ្វីជើងរបស់ម៉ារ៉ុក។
ចំណែកឯប៊ែលហ្សិកវិញ នៅរក្សាចំណាត់ថ្នាក់ទី៤ ដដែល, អង់គ្លេស ឈរនៅចំណាត់ថ្នាក់ទី៥ បន្ទាប់មកហូឡង់ស្ថិតក្នុងចំណាត់ថ្នាក់ទី៦, ក្រូអាតនៅចំណាត់ថ្នាក់ទី៧ និងអ៉ីតាលី ចំណាត់ថ្នាក់ទី៨។ ព័រទុយហ្គាល់ ចំណាត់ថ្នាក់ទី៩ និងអេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី១០៕


ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




