អាហ្សង់ទីន អាចក្លាយជាប្រទេស ជំនួសឥណ្ឌូណេស៊ី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ ការប្រកួតបាល់ទាត់ជើង ឯក ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U20 World Cup 2023)។
ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ បានដាក់សំណើជាផ្លូវការដើម្បីសុំរៀបចំការប្រកួតបន្ទាប់ពី សហព័ន្ធ កីឡា បាល់ទាត់ អន្តរជាតិ (FIFA) បានដកសិទ្ធិធ្វើ ម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី។ ការសម្រេចចិត្តត្រូវបានរំពឹងថា នឹងត្រូវធ្វើឡើងដោយការិយាល័យរបស់ FIFA ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ ដោយការប្រកួតគ្រោងនឹង ធ្វើ នៅថ្ងៃទី២០ ខែឧសភា ដដែល។
ប្រធាន FIFA លោក Gianni Infantino បានសរសើរការដេញថ្លៃរបស់អាហ្សង់ទីន ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះបាន ក្លាយ ជាជម្រើស សម្រាប់ ការ រៀបចំ ធ្វើ ម្ចាស់ ផ្ទះ។
លោក Infantino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសប៉ារ៉ាហ្គាយថា ៖«យើងទាំងអស់គ្នាស្គាល់បាល់ទាត់អាហ្សង់ទីន ហើយច្បាស់ណាស់ថា គេអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិតនេះ»។
ស្រប ពេល ប្រទេសផ្សេងទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ អាហ្សង់ទីន គឺជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃជាផ្លូវការ។
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសអាហ្សង់ទីន លោក Eyal Sela បាននិយាយថា អ៉ីស្រាអែល ពេញចិត្តឱ្យប្រទេសអាហ្សង់ទីនធ្វើជាម្ចាស់ផ្ទះ និង បន្ថែមថា ប្រទេសនេះសមនឹងទទួលបានជាជើងឯកពិភពលោក។
អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួតពានរង្វាន់ខាងលើនេះ ក្នុងឆ្នាំ២០០១ ដោយបានយយឈ្នះ ហ្គាណា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ប្រទេសនេះមានប្រវត្តិបាល់ទាត់ដ៏សម្បូរបែប ដោយបានឈ្នះជើងឯក U20 World Cup ៦ ដង និងបង្កើតបានកីឡាករឆ្នើមៗមួយចំនួនក្នុងការប្រកួតនេះ រួមមាន Lionel Messi ជាដើមក៏ធ្លាប់ឈ្នះពានរង្វាន់នេះផងដែរ៕


ប្រភព Hindustan Times ប្រែសម្រួលដោយគិរីដងរែក




