25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អាវផាយ ដែល Messi ពាក់ពេលលើកពាន World Cup តំណាងអារ៉ាប់រាប់ពាន់ឆ្នាំ

- Advertisement -spot_img

FIFA បានសម្រេចចិត្តឲ្យកីឡាករ Lionel Messi ពាក់អាវផាយប្រពៃណីរបស់ប្រទេសកាតាសម្រាប់ ការលើកបង្ហាញពានរង្វាន់ World Cup។

Messi បាន ដឹកនាំ អាហ្សង់ទីន ឈានទៅរកការលើក ពាន World Cup ឆ្នាំ២០២២ ក្រោយ ពី ស្មើ បារាំង ៣-៣ ហើយយកឈ្នះដោយការស៊ុត បាល់ ប៉េណាល់ទីកាត់សេចក្តី។

វា ជា ពាន រង្វាន់ World Cup លើក ដំបូង សម្រាប់ Messi ប៉ុន្តែភាពចម្រូងចម្រាសបានផ្ទុះឡើងក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីតារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវបានគេប្រាប់ឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីកាតា សម្រាប់ការលើកពានរង្វាន់អបអរ។

ពេល Messi ដើរលើឆាកទៅយកពានរង្វាន់ World Cup ជាមួយប្រធាន FIFA លោក Gianni Infantino, Messi ត្រូវបានគេពាក់ឲ្យនូវអាវផាយដែលមានប្រជាប្រិយភាពនៅក្នុងពិភពអារ៉ាប់រាប់ពាន់ឆ្នាំមកហើយ។ បន្ទាប់ មក Messi បាន បន្តពាក់អាវនេះ នៅ ពេល គាត់អបអរជាមួយមិត្តរួមក្រុម និងថតរូបជាមួយនឹងពាន។

អាវនេះត្រូវបានគេស្គាល់ថា bisht នៅក្នុង ប្រទេសកាតា។ ជាធម្មតា វាត្រូវបានពាក់ដោយឥស្សរជនក្នុងពិធីមង្គលការ និងឱកាសផ្លូវការផ្សេងទៀត រួមទាំងពិធីបុណ្យនានាផងដែរ៕

ប្រភព Futbol On Nation ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img