មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Associated Press នៅយប់ថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធារយៈពេលវែងដល់អ៊ុយក្រែនចំនួន 1.2 ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីបង្កើនការការពារដែនអាកាសរបស់ខ្លួនបន្ថែមទៀត។
កញ្ចប់ជំនួយ ដែលត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃអង្គារ នឹងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ហើយនឹងខុសពីជំនួយផ្សេងទៀតរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់អាវុធ និងគ្រាប់រំសេវ។ ជំនួសមកវិញ ប្រាក់នឹងត្រូវបានផ្ញើទៅធានានូវតម្រូវការសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន។ គំនិតផ្តួចផ្តើមជំនួយនឹងផ្តល់មូលនិធិដល់ប្រព័ន្ធការពារដែនអាកាស HAWK អាវុធការពារអាកាស និងយន្តហោះគ្មានមនុស្សបើក នេះបើយោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួរបញ្ជាក់ថារួមទាំងកញ្ចប់ថវិកានេះ អាមេរិកបានផ្តល់ជំនួយយោធាជិត៣៧ ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបាន ឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កញ្ចប់នេះក៏មកដល់ពេលអ៊ុយក្រែន បើកការវាយលុករដូវផ្ការីក ដែលរំពឹងទុកជាច្រើនប្រឆាំង នឹង កម្លាំងរុស្ស៊ី។


ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




