27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

អាមេរិក និងសម្ព័ន្ធមិត្តប្ដេជ្ញាឲ្យ រុស្ស៊ី ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅ អ៊ុយក្រែន

- Advertisement -spot_img

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្តេជ្ញាថា នឹងឲ្យរុស្ស៊ី ទទួលខុសត្រូវ ចំពោះ ឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្ត ដោយ កងកម្លាំងរបស់ខ្លួនចាប់តាំងពីចូលឈ្លានពាន អ៊ុយ ក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។

អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិក លោកស្រី UzraZeya បានប្រាប់ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពី ថ្ងៃព្រហស្បតិ៍ ស្តីពីការពង្រឹង គណនេយ្យភាព និងយុត្តិធម៌ ចំពោះ ការរំលោភធ្ងន់ធ្ងរ នៃច្បាប់អន្តរជាតិថា ក្នុងរយៈពេលជិត ១០០ ថ្ងៃ ពិភពលោកបានឃើញ កងកម្លាំងរុស្ស៊ី ទម្លាក់គ្រាប់បែក លើមន្ទីរពេទ្យ សម្ភពស្ថានីយ៍ រថភ្លើងអគារ ផ្ទះល្វែង និង ផ្ទះហើយថែមទាំង សម្លាប់ជនស៊ីវិល ទៀតផង ។

លោកស្រី Zeya បាននិយាយថាសហរដ្ឋអាមេរិក កំពុងធ្វើការ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បី គាំទ្រដល់ការស៊ើបអង្កេត អន្តរជាតិ យ៉ាងទូលំទូលាយលើអំពើឃោរឃៅនៅ អ៊ុយ ក្រែន ។

ទន្ទឹមនោះ អគ្គមេធាវី របស់ប្រទេស អៀរឡង់ លោក Paul Gallagher បានស្វាគមន៍ កិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេល ៣ ខែចុង ក្រោយនេះ ដើម្បីគាំទ្រ ដល់ការអំពាវនាវ រកយុត្តិធម៌ ក្នុងប្រទេសអ៊ុយ ក្រែន ដោយនិយាយថាអៀរឡង់ គឺជាប្រទេសមួយ ក្នុងចំណោម ប្រទេសចំនួន ៤១ ដែលបាន រាយការណ៍ពី ស្ថានភាពនៅក្នុងប្រទេសនេះ ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ។

លោកបន្តថា ICC បានដាក់ពង្រាយ ក្រុមអ្នកស៊ើបអង្កេតចំនួន ៤២ នាក់ដោយមានអ្នកជំនាញ ផ្នែកកោសល្យ វិច្ច័យ និងបុគ្គលិក គាំទ្រដើម្បី ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ រុស្ស៊ី និងគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែន ៕


ប្រភព Globalnews ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img