22.6 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អាមេរិកថា រុស្ស៊ី គ្រោងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធ

- Advertisement -spot_img

រុស្ស៊ី គ្រោង នឹងកាត់យកទឹកដី អ៊ុយក្រែន បន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធដោយប្រើយុទ្ធសាស្រ្តស្រដៀងទៅ នឹងការកាត់យកតំបន់ Crimea។

ដោយលើកឡើងពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការកាត់បញ្ចូលជាឧបសម្ព័ន្ធរួចទៅហើយ។

លោកនិយាយថាតំបន់ដែលកាន់កាប់នៅ អ៊ុយក្រែនអាចធ្វើប្រជាមតិលើការចូលរួមជាមួយរុស្ស៊ី យ៉ាងយូរនៅខែកញ្ញា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby លោក Kirby ប្រាប់អ្នកយកព័ត៌មានថា “យើងចង់បញ្ជាក់យ៉ាងសាមញ្ញចំពោះប្រជាជនអាមេរិក។ គ្មាននរណាម្នាក់ ត្រូវបានបោកបញ្ឆោតដោយរឿងនេះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងប្រើយុទ្ធសាស្រ្តដូចកាលឆ្នាំ២០១៤”។

ស្របពេលជាមួយគ្នានោះដែរ លោកបានចោទប្រកាន់រុស្ស៊ីថា បានតែងតាំងមន្ត្រីគាំទ្ររុស្ស៊ីខុសច្បាប់ ឲ្យទៅគ្រប់គ្រងតំបន់កាន់កាប់នៅអ៊ុយក្រែន ក្នុងគោលបំណងរៀបចំធ្វើប្រជាមតិលើការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គួរបញ្ជាក់ថា តំបន់ Crimea ត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ខុសច្បាប់។

អ្នកគាំទ្រទីក្រុងកៀវជាច្រើន បានធ្វើពហិការចូលរួមការបោះឆ្នោត ហើយយុទ្ធនាការនោះ មិនសេរី និងយុត្តិធម៌ឡើយ។

ការបោះឆ្នោតស្រដៀងគ្នានេះ ដែលបានធ្វើឡើងនៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន គឺស្ទើរតែបញ្ជាក់ឲ្យឃើញពីស្ថានភាពស្រដៀងគ្នា៕

ប្រភព BBC news ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img