26.8 C
Phnom Penh
Thursday, January 22, 2026
- Advertisement -spot_img

អាជីវករមួយចំនួននៅផ្សារដើមគ បានស្ម័គ្រចិត្តមកលក់ផ្សារតាម៉ាប់ព្រែកជ្រៃ​ តាមគោលការណ៍ឈ្នះ ឈ្នះ របស់ឯកឧត្តម ឃួន ស្រេង

- Advertisement -spot_img

បន្ទាប់ពីបានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន​ ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ​ មានភូមិសាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ឯកឧត្តមបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ​ និងបានជូនអាជីវករមួយចំនួន​ ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ​។ ទន្ទឹមនឹងនេះ​ រដ្ឋបាលរាជធានីភ្នំពេញ​នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញ​រួមមាន​បង្គោលភ្លេីង​ ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំ​ដោយឥតគិតថ្លៃ។

សូមអញ្ជេីញបងប្អូនអាជីវករ​ទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន​ ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ​ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសេីរ ដេីម្បីសោភ័ណភាពទីក្រុង។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img