28.3 C
Phnom Penh
Tuesday, September 22, 2026
- Advertisement -spot_img

‎អភិបាលស្រុកប្រាសាទបល្ល័ង្ក ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្ដាឃុំទាំងអស់ក្នុងស្រុក  ដើម្បីត្រៀមវិធានការទប់ស្កាត់ និងជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដោយភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ !‎   

- Advertisement -spot_img

 (កំពង់ធំ)៖ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក រួមដំណើរដោយអភិបាលរងស្រុក និងសហការី បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងដែលដែលបន្តធ្លាក់ជាបន្តបន្ទាប់លិចលង់ផលដំណាំផ្សេងៗ មួយចំនួន នៅតាមបណ្ដាឃុំនីមួយៗស្រុកប្រាសាទបល្ល័ង្ក ដើម្បីត្រៀមវិធានការទប់ស្កាត់ និងជួយអន្តរាគមន៍នៅពេលទឹកលិចលង់ខ្លាំង។‎‎ទន្ទឹមគ្នានេះលោកអភិបាលស្រុក និងមន្ត្រីរួមដំណើរបានឆ្លៀតឱកាសពិនិត្យមើលស្ថានភាពប្រព័ន្ធលូរ នៅតាមដងផ្លូវនានា ដែលអាចស្ទះជាចំណែកកើតគ្រោះទឹកជំនន់ដែរនោះ តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ដោយឡែកស្ថានភាព អាកាសធាតុនៅតំបន់ភាគច្រើន ក្នុងស្រុកប្រាសាទបល្ល័ង្កនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងមេឃងងឹត អាចបន្តភ្លៀងធ្លាក់ជាបន្តបន្ទាប់ថែមទៀត។‎លោកអភិបាលស្រុកក៏បានណែនាំក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹកក្រែងកើតមានគ្រោះថ្នាក់ ថាហេតុណាមួយ។ ពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសត្វអសិរពិសទិច ឬខាំបើក្នុង​ករណីកើតមានត្រូវបញ្ជូនទៅមន្ទីរពេទ្យមណ្ឌលសុខភាព ដែលនៅជិត ដើម្បីជួយសង្គ្រោះ​បានទាន់ពេលវេលាក ក្នុងនោះលោកអភិបាលបានជំរុញទៅអាជ្ញាធរឃុំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែម ក្នុងការបង្ហូរទឹកជំនន់នេះ ឲ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បើគិតត្រឹមនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងបានលិចដំណាំប្រជាពលរដ្ឋតិចតួច ពិសេសនៅឃុំខ្លះដែលជាប់តាមដងស្ទឹងស្ទោង មានឃុំសាគ្រាម ឃុំក្រយា
‎ឃុំសាមគ្គី ឃុំដូង ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបល្ល័ង្ក៕

ដោយសំនៀង គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img