30 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

អភិបាលខេត្តប៉ៃលិន ស្នើឲ្យភាគីថៃគោរពតាមការព្រមព្រៀងគ្នា ដោយមិនត្រូវគៀបសង្កត់ពលករខ្មែរឡើយ

- Advertisement -spot_img

ប៉ៃលិន​៖ តបតាមការអញ្ជើញរបស់ភាគីប្រទេសថៃ អភិបាលខេត្តចន្ទបុរី, លោកស្រី​បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចន្ទបុរី ប្រទេសថៃ។

ក្នុងកិច្ចប្រជុំ លោក Sutee Thongyam អភិបាលខេត្តចាន់ថៈបុរី បានមានប្រសាសន៍ថា ដោយខេត្តចាន់ថៈបុរី ជាខេត្តមានវិសាលភាពវិស័យកសិកម្មធំផ្នែកដំណាំឈើហូបផ្លែ ដូច្នេះខេត្តមួយនេះត្រូវការកម្លាំងពលករកម្ពុជាស្របច្បាប់បន្ថែមចំនួន ២ម៉ឺននាក់ និងស្នើឲ្យភាគីកម្ពុជា រៀបចំបញ្ជូនពលករមក ដោយមានលិខិតឆ្លងដែន(បដឺផាក) កាតសម្គាល់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ~១៩ យ៉ាងហោចបានចំនួន២ដង ហើយមុនពេលឆ្លងក្នុងទឹកដីភាគីថៃត្រូវធ្វើតេស្តសំណាក ព្រមទាំងធ្វើចត្តាឡីស័កចំនួន៧ថ្ងៃបន្ថែម ជាបន្ទុករបស់ថៅកែថៃ។

ជាការឆ្លើយតប លោកស្រី​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយសារវិបត្តិកូវីដ១៩ បានរុករានជីវិត និងសេដ្ឋកិច្ចប្រជាជនជាសកល ធ្វើឲ្យមានបញ្ហាកង្វះការងារធ្វើ ដូច្នេះបានភាគីថៃបើកទទួលពលករកម្ពុជាឲ្យបានបម្រើការ គឺជាការកាត់បន្ថយការឆ្លងដែនខុសច្បាប់ និងភាពខ្វះខាត ព្រមទាំងអាចរកចំណូល បង្កើនជីវភាពឲ្យធូរធារជាងមុន ហើយជាមួយគ្នានេះដែរលោកស្រី នឹងជួយសម្រួលការធ្វើលិខិតឆ្លងដោយស្របច្បាប់ឲ្យបានឆាប់រហ័សជូនបងប្អូនពលករខ្មែរយើង។ 

ជាមួយគ្នានេះលោកស្រី​អភិបាលខេត្ត បានស្នើឲ្យភាគីថៃ គោរពតាមការព្រមព្រៀងមិនត្រូវធ្វើបាប បោកប្រាស់ កេងប្រវ័ញ្ចប្រាក់ចំណូលរបស់ពលករកម្ពុជាឡើយ បើមានបញ្ហាអ្វីសូមផ្តល់ព័ត៌មានមកខាងភាគីកម្ពុជា ដើម្បីពិភាក្សា និងរកដំណោះស្រាយរួមគ្នា។

 បន្ថែមពីលើនេះ លោកស្រី បានសំណូមពរឲ្យខាងភាគីថៃ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ពិសេសវិរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងរាលដាលថ្មីទៀត ការទប់ស្កាត់បទល្មើសផ្សេងៗ និងជំរុញឲ្យការសាងសង់ស្ពានព្រំដែនច្រកព្រំ រវាងខេត្តប៉ៃលិន និងចាន់ថៈបុរី ឲ្យបានលឿនឆាប់ ដើម្បីត្រៀមដំណើរបើកច្រកអន្តរជាតិជាប្រក្រតីវិញ ក្រោយវិបត្តិកូវីដបានចប់៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img