កាសែត New York Times បានរាយការណ៍ថា ជីវិតរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ូលិសមិនបានរារាំង ការរៀបចំរដ្ឋប្រហារដោយក្រុម “Citizens of the Reich” ទេនោះ។
បន្ទាប់ពីការវាយឆ្មក់ទ្រង់ទ្រាយធំនៅក្នុងតំបន់ជាច្រើន ទូទាំងប្រទេសកាលពីសប្តាហ៍មុន វាបានបង្ហាញថា ក្រុមនេះបានស្តុកទុកអាវុធ ហើយគ្រោងនឹងសម្រុកចូលសភា។
នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៣ខែធ្នូ New York Times បានលើកឡើងប្រភពពីមន្ត្រីបីនាក់ ស្និទ្ធិនឹងការស៊ើបអង្កេតដែលបានអះអាងថា ឯកសារដែលបានរកឃើញនៅក្នុងបរិវេណដែលជាកម្មសិទ្ធិរបស់អ្នកសមគំនិតបង្ហាញថា ក្រុមនេះមានបំណងសម្លាប់លោក Scholz។
ក្នុងចំណោមឯកសារ ដែលរឹបអូសបានត្រូវបានគេរាយការណ៍ថាមានកិច្ចព្រមព្រៀងជាង១០០ ដែលបានស្បថដោយប្រទេសហត្ថលេខី សម្ងាត់លើផែនការទាំងនេះ។
យោងតាមប្រភពពី New York Times ការវាយឆ្មក់នេះ បានរកឃើញអាវុធចំនួន៤០ដើម ហើយអាជ្ញាធរសង្ស័យថា អាវុធជាច្រើនទៀតអាចលាក់នៅក្នុងឃ្លាំងសម្ងាត់។
ជាងនេះទៅទៀត មេខ្លោងដែលគេចោទថាជា Heinrich ទី១៣ ដែលនឹងចូលកាន់តំណែងក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើរដ្ឋប្រហារបានជោគជ័យ ត្រូវបានគេរាយការណ៍ថា បានព្យាយាមបង្កើតទំនាក់ទំនងជាមួយស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Leipzig។
គួរបញ្ជាក់ថា សមាជិកក្រុមនេះចំនួន២៣នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង ខណៈ៣១នាក់ទៀត ស្ថិតក្រោមការស៊ើបអង្កេត៕


ប្រភព New York Time ប្រែសម្រួលដោយគីរីដងរែក




