នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកណ្ដាល ផ្នែករដ្ឋបាលជលផលបាសាក់ សង្កាត់រដ្ឋបាលជលផលពញាឮ អធិការដ្ឋានស្រុកពញាឮ កងរាជអាវុធហត្ថស្រុកពញាឮ និងក្រុមអ្នកស្ទូចត្រី ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល។
ប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុប ចំនួន៥៥នាក់ និងមធ្យោបាយកាណូត ចំនួន៥គ្រឿង ដោយបង្រ្កាបបាននូវបទល្មើសនេសាទលូស្បៃមុងសរុប ៤៥មាត់ របាំងស្បៃមុង ២ ៣០០ម៉ែត្រ បង្គោលចម្រឹង ៤៧០ដើម និងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ស្ថិតនៅក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន និងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានដុតបំផ្លាញចោល។ ចំណែកកូនត្រីចម្រុះត្រូវបានចាក់លែងចូលក្នុងដែនធម្មជាតិវិញ៕
ដោយគិរីដងរែក