កាលនៅជាវ័យជំទង់ តែងតែនិយាយពីរឿងយុត្តិធម៌ស្រឡាញ់ ទាមទារយុត្តិធម៌ ប្រាថ្នារស់នៅក្នុងសង្គមដែលមានយុត្តិធម៌ ប៉ុន្តែឈានដល់វ័យចំណាស់ទើបយល់យ៉ាងច្បាស់ថា លើលោកនេះគ្មានយុត្តិធម៌នោះទេ!! ។
អ្វីដែលខ្ញុំចង់បានបំផុតក្នុងជីវិតប្រចាំថ្ងៃ គឺសុំឲ្យត្រឹមតែមាន"សមភាព " វាគ្រប់គ្រាន់សម្រាប់សង្គមមនុស្សនាពេលបច្ចុប្បន្ននេះទៅហើយ ។ តើអ្វីទៅដែលហៅថា " សមភាព" ? មាន ៤យ៉ាង៖គឺ
១_ កិច្ចសមភាព (ភាពស្មើដោយកិច្ច គឺដំណើរ
មានកិច្ចការ ឬមុខការរបរស្មើគ្នា ។
២_ អនុភាវសមភាព (ភាពស្មើគ្នាដោយអនុភាព គឺការ
មានអំណាចស្មើគ្នា ។
៣_ សីលសមភាព (ភាពស្មើគ្នាដោយសីល
គឺដំណើរកាន់សីល ឬមានមារយាទល្អស្មើគ្នា ។
៤_ ទិដ្ឋិសមភាព (ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរ
មានប្រាជ្ញាយល់ការពិតស្មើគ្នា) ។
ចូរចងចាំទុកថា "លើលោកនេះគ្មានយុត្តិធម៌នោះទេ !"ចុងក្រោយយុត្តិធម៌មានដែរ គឺ " សេចក្តីស្លាប់ "មានដូចៗគ្នា ។
រឿងប៉ាវចិន គឺគ្រាន់តែជាផ្នត់គំនិតរបស់អ្នកនិពន្ធប៉ុណ្ណោះ ៕


ដោយគិរិដងរែក