១/ ត្រូវចេះប្រើលុយទៅរកលុយ មានន័យថា មានលុយកុំសន្សំ ត្រូវយកលុយមកបណ្តាក់ទុនឲ្យខ្ញុំ ព្រោះខ្ញុំនឹងមានជំនួស។
២/ បើខាតលុយហើយ កុំបីឡើយឈឺចិត្ត មានន័យថា បើឈឺចិត្ត និងមិនមានកម្លាំងទៅរកលុយមកឲ្យខ្ញុំអ្នកបោកទៀតទេ។
៣/ ដួលត្រង់ណាត្រូវក្រោកឈរត្រង់នោះ មានន័យថា បើចាញ់បោកខ្ញុំត្រូវយកលុយមកឲ្យខ្ញុំបោកបន្តទៀត ទើបខ្ញុំមានចំណូលជាប្រចាំ។
៤/ បើអស់លុយសូមកុំសម្លាប់ខ្លួន ព្រោះថា បើបាត់បង់អ្នកដែលអាចឲ្យខ្ញុំបោកបានម្នាក់ គឺខាតលុយខ្ញុំច្រើនណាស់។
។ល។ និង ។ល។
មុខមាត់គ្រូនិយាយល្បី អាចចេះត្រឹមតែនិយាយបោកគេទេ មិនចេះរកស៊ីឡើយ បើមានលុយសូមកុំវិនិយោគ សន្សំសិនទៅពេលបានច្រើនចាំរកស៊ីដោយខ្លួនឯងតែម្តង៕



ដោយគិរីដងរែក