25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អតីតភរិយាលោក Jeff Bezos កំពុងលែងលះជាមួយសាមីក្រោយរបស់នាង

- Advertisement -spot_img

(បរទេស)៖ អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គឺអ្នកនាង MacKenzie Scott ដែលជាស្តី្រមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ទើបប្រកាសលែងលះជាមួយស្វាមីក្រោយរបស់នាងកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន msn នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

អ្នកនាង MacKenzie Scott ត្រូវបានគេស្គាល់ថាជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៧.៩ពាន់លានដុល្លារគិតត្រឹមព្រឹកថ្ងៃសុក្រនេះបើយោងតាមសន្ទស្សន៍របស់មហាសេដ្ឋីពី Bloomberg។ កាលពីពេលថ្មីៗនេះ ស្រ្តីវ័យ ៥២ឆ្នាំរូបនេះបានដាក់ពាក្យសុំលែងលះប្តីរបស់នាង ដែលជាគ្រូបង្រៀននៅសាលា Seattle ឈ្មោះ Dan Jewett បន្ទាប់ពីរៀបការនៅរដ្ឋ California កាលពីឆ្នាំមុន។

ចំពោះដំណើរការលែងលះនេះត្រូវបានគេឱ្យដឹងថា ថ្វីបើនាងជាអ្នកមានទ្រព្យសម្បត្តិមហាសាលក៏ដោយក៏ប៉ុន្តែការលែងលះរបស់ពួកគេត្រូវបានធ្វើឡើងជាលក្ខណៈក្រៅប្រព័ន្ធតុលារការ ដោយមានការយល់ព្រមពីភាគីទាំងសងខាង និងមិនមានការដោះស្រាយនៅក្នុងតុលាការនោះទេ នេះបើយោងតាមការអះអាងពីមេធាវីគ្រួសារច្បាប់ David Glass។ យ៉ាងណាការលែងលះនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្យាដោយឡែកក្រោមច្បាប់របស់ Washington ពោលគឺមានន័យថា នៅពេលដែលសា្វមី ឬភរិយារស់នៅមិនចុះសម្រុងនឹងគ្នា ហើយមានបំណងចង់លែងលះនោះ គឺគ្រាន់តែមានការយល់ព្រមពីភាគីទាំងសងខាង រួមជាមួយនឹងការដោះស្រាយបញ្ហាផ្សេងៗបានក្នុងចំណងអាពាហ៍ពិពាហ៍ ហើយបន្ទាប់មកជូនដំណឹងទៅកាន់តុលារការជាការស្រេច។

គួរបញ្ជាក់ដែរថា កិច្ចសន្យាដោយឡែកនេះនឹងត្រូវបានរក្សាទុកជាឯកជន ខណៈគ្រួសារមេធាវី Glass បានបន្ថែមថា «គ្មាននរណាម្នាក់នឹងដឹង» ពីរបៀបដែល Scott និង Jewett កំពុងបែកចែកទ្រព្យសម្បត្តិរបស់ពួកគេលើសពីប្តីប្រពន្ធខ្លួនឯង និងមេធាវីរបស់ពួកគេនោះទេ លុះត្រាតែពួកគេជ្រើសរើសបង្ហាញព័ត៌មាននោះ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img