34.3 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ បានការលើកលែងពីទោស

- Advertisement -spot_img

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung Bak) ដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល១៧ឆ្នាំក្រោមបទល្មើសពុករលួយនោះ គឺទទួលបានការលើកលែងទោសហើយ នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាមួយប្រធានាធិបតីលោក យូន ស៊ុកយុល (Yoon Suk Yeol) រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង លោក ហាន ដុងហ៊ូន (Han Dong Hoon) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក លី ម្យុងបាក់ ស្ថិតក្នុងបញ្ជីឈ្មោះមនុស្សប្រមាណជាង ១,៣០០នាក់ ដែលទទួលបាន ការលើកលែងទោសជាពិសេស ដែលធ្វើឡើងក្រោមទស្សនៈនៃការបង្រួបបង្រួមជាតិទូលំទូលាយ តាមរយៈការផ្សះផ្សារ អន់ឱន និងត្រិះរិះពិចារណា។

គួរបញ្ជាក់ថា លោក លី ម្យុងបាក់ បានរងការចោទប្រកាន់សរុបចំនួន ១៦បទល្មើស ពាក់ព័ន្ធអំពើស៉ីសំណូកនិងលួចបន្លំថវិកា នៅឆ្នាំ២០១៨ ហើយត្រូវបានតុលាការកាត់ទោស នៅឆ្នាំ២០២០។ កាលពីខែមិថុនា លោក លី ដែលសព្វថ្ងៃមានវ័យ៨១ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចាកចេញពី ពន្ធនាគារ ជាបណ្តោះអាសន្នសម្រាប់រយៈពេល៣ខែ ដោយសារស្ថានភាពអាយុនិងសុខភាពរបស់លោក។

លោក លី ធ្លាប់កាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងទី១០ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ អ្នកឡើងបន្តតំណែងពីរូបលោក គឺអតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ (Park Guen Hye) ក៏ទទួលបានការលើកលែងទោស កាលពីឆ្នាំ២០២១ផងដែរ ពេល កំពុងអនុវត្តទោស ជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទពុករលួយនិងរំលោភអំណាច ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែងនៅឆ្នាំ២០១៧៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img