29.1 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

អតីតជំនួយការលោក Trump ត្រូវជាប់ពន្ធនាគារ ពីបទមើលងាយសភា

- Advertisement -spot_img

កាលពីថ្ងៃសុក្រទី២១ខែតុលា អតីតទីប្រឹក្សាសេតវិមានកំពូលរបស់ Trump គឺលោក Steve Bannon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ខែ ពីបទប្រឆាំងនឹងដីកាកោះហៅ ពីគណៈកម្មការស៊ើបអង្កេតសភាលើកុបកម្ម ថ្ងៃទី៦ខែមករា ឆ្នាំ២០២១។


ចៅក្រមអាមេរិក ក៏ បាន ផាក ពិន័យ លោក Bannon ជាទឹកប្រាក់ ៦៥០០ដុល្លារ ផង ដែរ ប៉ុន្តែចៅក្រម បាន សម្រេច ថា លោក Bannon នឹង មិន ត្រូវ អនុវត្ត ទោស នោះ ទេ រហូត ទាល់ តែ បណ្តឹង ឧទ្ធរណ៍ ត្រូវបានបញ្ចប់។

រឿងនេះធ្វើឲ្យលោក Bannon ក្លាយជាបុគ្គលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការបះបោរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bannon បាន បដិសេធ ចំពោះ ការ ប្រព្រឹត្ត ខុស បទព្រហ្មទណ្ឌ។

ប៉ុន្មានម៉ោងបន្ទាប់ពីការកាត់ទោសលោក Bannon, លោក Trump ក៏ទទួលបានការកោះហៅជាផ្លូវការផងដែរពីក្រុមប្រឹក្សាថ្ងៃ៦មករា ដោយបញ្ជាឲ្យគាត់ផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអំពីកុបកម្មវិមានកាពីតូល។

ដូចលោក Bannon ដែរ, លោក Trump អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ប្រសិនបើគាត់មិនគោរពតាមការកោះហៅ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img