31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្វាយប៉ាកព្រឹកមិញអស់៦ខ្នង

- Advertisement -spot_img

ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍កាលពីវេលាម៉ោង០៦និ៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមរាបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ: ជា សំអាង ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកលក់ត្រី ។ ផ្ទះត្រូវអគ្គិភ័យឆាបឆេះប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំបណ្តោយ០៦ម៉ែត្រ ទទឹង០៣ម៉ែត្រ។
ម្ចាស់ផ្ទះទី២ឈ្មោះ ប្រាក់ លៀប ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មក្រោមឈើលើទំហំបណ្តោយ១២ម៉ែត្រ ទទឹង ០៦ម៉ែត្រ ។ ម្ចាស់ផ្ទះទី៣ឈ្មោះ ហួរ សេងហ៊ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ បណ្តោយ០៦ម៉ែត្រ ទទឹង០៥ម៉ែត្រ។ ម្ចាស់ផ្ទះទី៤ឈ្មោះ សុខ ចាំង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោម ឈើលើ ទំហំ បណ្តោយ០៩ម៉ែត្រទទឹង០៨ម៉ែត្រ ។ ម្ចាស់ផ្ទះទី៥ឈ្មោះ លុង ឡាំ ភេទប្រុស អាយុ៥៤ឆ្នាំ ជន ជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ទទឹង០៥ម៉ែត្រ បណ្តោយ០៦ម៉ែត្រ ។ ម្ចាស់ផ្ទះទី៦ ឈ្មោះ ហ៊ុន ម៉ៅ ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ទទឹង០៤ម៉ែត្របណ្តោយ០៥ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះផ្ទះចំនួន ០៦ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះ រថយន្តរបស់ការិយាល័យបង្ការគ្រោះអគ្គិភ័យ : ចំនួន១៩រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍រថយន្តសាលា ខណ្ឌឬស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។ រថយន្តទីក្រុងអូឡាំងព្យាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើរនឹង ០៨ម៉ែត្រគូប ។

រហូតមកដល់វេលាម៉ោង០៨និង០០ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចក៏បានគ្រប់គ្រងបានទាំងស្រុង។ ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img