27 C
Phnom Penh
Thursday, December 12, 2024
- Advertisement -spot_img

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖ មេដាយជាកក្តាមួយសម្រាប់អ្នកលេងកីឡា ហើយគុណតម្លៃនៃប្រទេសជាតិរិតតែសំខាន់ ដែលប្រជាពលរដ្ឋគួរលេងកីឡាមួយប្រភេទដើម្បីសុខភាព

- Advertisement -spot_img

ភ្នំពេញ៖ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា មេដាយជាកក្តាមួយសំខាន់សម្រាប់អ្នកលេងកីឡា ហើយវាមានគុណតម្លៃនៃប្រទេសជាតិរិតតែសំខាន់ដែលប្រជាពលរដ្ឋគួរលេងកីឡាមួយប្រភេទដើម្បីសុខភាព។ជាមួយគ្នានេះ ឯកឧត្តម យី វាសនា បានបញ្ជាក់ថា ចាប់តាំងពីមានការចូលរួមប្រគួតរបស់កីឡាករកីឡាការនីជនមានពិការភាពរហូតមកពេលនេះ ទទួលបានមេដាយ ទាំងសំរិទ្ធិ មេដាយប្រាក់ និងមេដាយមាសសរុបចំនួន ១៦០គ្រឿង ទោះបីទាំងនេះជាកិច្ចការដ៏ក្មេងខ្ចីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែកម្ពុជាធ្វើបាន ។
លោក យី វាសនា ថ្លែងបែបនេះក្នុងឱកាសសាលផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដើម្បីចូលរួមគាំទ្រ និងអនុវត្តការងារ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គែមលើកទី១២ នៅពហុកីឡាដ្ឋាន មរតក ។

ទន្ទឹមនឹងនោះ លោក យី វាសនា បន្តថាសម្រាប់អាស៊ានប៉ារ៉ាហ្គែម គឺគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានត្រៀមខ្លួនរួចហើយ យើងបានជ្រើសរើសយក១៣ប្រភេទកីឡា និងយកទៅធ្វើការពិភាក្សាជាមួយកីឡាជនពិការអាស៊ាន ព្រោះយើងជាម្ចាស់ផ្ទះ មិនមែនរៀបចំសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះទេ គឺមានអ្នកចូលរួមមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី
អាគ្នេយ៍ ដើម្បីកំណត់ឱ្យច្បាស់ជាមួយកីឡាជនពិការអាស៊ាន ថាតើត្រូវលេងអី ជាពិសេសយើងធ្វើជាម្ចាស់ផ្ទះប្រកបដោយកិត្តិយសជូនគេ ដើម្បីកិត្តិស័ព្ទរបស់កម្ពុជាយើង ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៤២០៤នាក់។ ក្នុងចំណោមជនមានពិការភាពទាំងនេះ បានចូលរួមក្នុងការងារសង្គមជាច្រើន និងបាចូលរួមលេងកីឡាព្រមទាំងដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ ។កំណត់អាទិភាពយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាព ដើម្បីធ្វើការបន្សុតបញ្ជ្រាប និងដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើន ប្រសិទ្ធភាព តម្លាភាព នៃយុទ្ធសាស្តទាំងឡាយ ទាំងក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬរបៀបវារៈឆ្នាំ ២០៣០ ក៏បានប្តេជ្ញាចិត្តថា «មិនមាន នរណាម្នាក់ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពនិងការពារផលប្រយោជន៍ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ ការរើសអើងជនមានពិការភាព ពិសេសការគិតគូអំពីការស្ដារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ព្រមទាំងធានាលទ្ធភាព ក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពគ្រប់សកម្មភាព នានា៕

អត្ថបទ និងរូបភាពដោយ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img