ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ឡើងឡើងផ្សាដែកធ្វើទ្វារ ខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីថ្ងៃអង្គារ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ នៅចំណុច មុខស្តង់លក់គ្រឿងសំណង់ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះតាប់ មី ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិជ្រៃឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក លឹម សម្បត្តិ បន្តថាតាមការបំភ្លឺពីឈ្មោះ ជា ជេន ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាប្អូនថ្លៃសព បានឱ្យដឹងថា៖ នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៧ព្រឹករូបគាត់និងឈ្មោះសួ កុសលភេទប្រុស ឈ្មោះតាប់ មី ភេទប្រុស (សព) នៅភូមិជ្រៃឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ជាមួយគ្នាបាននាំគ្នាទៅស៊ីឈ្នួលផ្សាដែកធ្វើទ្វារអោយឈ្មោះយ៉ន យិន ភេទប្រុស នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករូបគាត់និងឈ្មោះតាប់ មី(សព) បានឡើងទៅលើអន្ទារដែកទាំងពីរនាក់ ដែលមានកម្ពស់ ២.៥ ស.ម។ ចំណែកឈ្មោះសួ កុសល នៅកាត់ដែកហុចពីក្រោម រហូតដល់វេលាម៉ោង១០ជាងព្រឹក ពេលនោះឈ្មោះតាប់ មី(សព) បានទាញដែកពីក្រោមឡើងមកលើ ដើម្បីយកមកផ្សា ស្រាប់តែពេលនោះដែកបានប៉ាស់ទៅនឹងខ្សែភ្លើងស្រាតអគ្គីសនី ក៏ឆក់ឈ្មោះតាប់ មី(សព) ធ្លាក់ពីលើអន្ទារ មកដីបាក់កស្លាប់តែម្ដង។
លោក លឹម សម្បត្តិ បញ្ជាក់ថាការពិនិត្យសាកសព
-ផ្នែកក្បាលមានស្នាមបែកដាច់រលាត់០.៥ស ម
-ផ្នែក ថ្ពាល់ខាងស្ដាំនិងពុកចង្កា មានស្នាមដាច់រលាត់០.២ ស.ម
-ផ្នែក កដៃឆ្វេងនិងកដៃស្ដាំ មានស្នាមខ្លោចដាច់រលាត់០.៤ ស.ម ក្រៅពីនោះគ្រប់អវយវ:ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។
តាមសន្និដ្ឋាន ផ្អែកតាមកាបំភ្លឺពីសាក្សី និងកាពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ឃើញថា សពខាងលើពិតជាបានស្លាប់ដោយសាឆក់ខ្សែរភ្លើងពិតប្រាកដ្ឋមែន។
មូលហេតុ ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង៕
ដោយគីរីដងរែក