28 C
Phnom Penh
Saturday, October 12, 2024
- Advertisement -spot_img

ហ្វីលីពីនដកនាវាចេញពីកោះជម្លោះ ប៉ុន្តែថា ខ្លួនមិនចាញ់ចិនក្នុងជម្លោះនោះទេ

- Advertisement -spot_img

ហ្វីលីពីនបានទទូចកាលពីថ្ងៃចន្ទថា ខ្លួនមិនបោះបង់តំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងទេពីរថ្ងៃបន្ទាប់ពីខ្លួនបានដកនាវាដែលឈរជើងនៅទីនោះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែជាមួយគូប្រជែងចិន។ យោងការចេញផ្សាយរបស់សារព័ត៌មាន CNA មានមូលដ្ឋាននៅសិង្ហបុរីនៅថ្ងៃទី១៧ខែកញ្ញានេះ។

យោងតាមអ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីនលោក Commodore Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖«យើងមិនបានបោះបង់ចោលទេ ហើយ Escoda Shoal ឬ Sabina Shoal នៅតែជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង»។ ទីក្រុងប៉េកាំងទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Sabina Shoal ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថាការអះអាងរបស់ចិនមិនមានហេតុផលត្រឹមត្រូវក៏ដោយ។ លើសពីនេះបានធ្វើសកម្មភាពយ៉ាងគឃ្លីនចំពោះនាវារដ្ឋាភិបាលហ្វីលីពីននៅ Sabina និងតំបន់ជម្លោះផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានគប់ រារាំង ប្រើកាណុងបាញ់ទឹក បណ្តាលឱ្យខូចខាតនាវា និងរបួសនាវិកហ្វីលីពីន។

ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img