26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ស្រួង ភាវី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៊ីយ៉ាកូរ៉ុម៣បាំង

- Advertisement -spot_img

ជើងខ្លាំងប៊ីយ៉ាកម្ពុជា កីឡាការិនី ស្រួង ភាវី បានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតកីឡាប៊ីយ៉ាវិញ្ញាសា៣បាំង ទោលផ្នែកនារី ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រោយឈ្នះពិន្ទុកីឡាការិនីហ្វីលីពីន ដោយលទ្ធផល២៥ទល់នឹង៦ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ នាផ្សារទំនើបអ៊ីអន០២ សែនសុខ។

គួរដឹងដែរថា ការប្រកួតប៊ីយ៉ាវិញ្ញា៣បាំងផ្នែកនារី មានអ្នកចូលរួមចំនួន៧រូបខណៈហ្វីលីពីនមាន២រូប, វៀតណាម២រូប, កម្ពុជាម្នាក់ និងថៃ២នាក់។ ក្នុងនោះ កីឡាការិនីវៀតណាមម្នាក់បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។

ចំណែកកីឡាការិនី ស្រួង ភាវី នឹងជួបកីឡាការិនីវៀតណាមមួយរូបទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា វេលាម៉ោង១០ព្រឹកហើយវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃដដែល វេលាម៉ោង៦ល្ងាច៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img