31 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានសេចក្តីជូនព័ត៌មានអំពីគ្រោះអគ្គិភ័យនៅផ្សារបឹងឈូកក្រុងបាត់ដំបងពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ២០២៤ ម្សិលមិញនេះ

- Advertisement -spot_img

កាលពីយប់ថ្ងៃអាទិត្យទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេ លាម៉ោង១០និង៣០នាទីនៅបរិវេណផ្សារបឹកឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើង
ចំណុចឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ ។

ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបា ត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើ ប្រាស់កម្លាំង និងមធ្យោបាយ ដូចខាងក្រោម ៖
1-កម្លាំងរបស់យោធភូមិភាគទី5 ចំនួន 250នាក់
2-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន 100នាក់
3-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន 300 នាក់
4-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន 60 នាក់
5-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន 81នាក់ ។
សរុប រួម ចំនួន 791 នាក់ បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖
-រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន11គ្រឿង (ស្នង ការនគរបាលខេត្ត ចំនួន04គ្រឿង និង អធិការដ្ឋានន គរបាលក្រុង ស្រុក ចំនួន07គ្រឿង និង រថយន្តអគ្គិ ភ័យក្រុមហ៊ុនឯកជន ចំនួន 02គ្រឿង សរុប 13គ្រឿ ង ព្រមទាំងប្រើប្រាស់ទឹក អស់ចំនួន 50រថយន្តអគ្គិភ័ យ រហូតដល់វេលាម៉ោង០៣និង២០ នាទីឈានចូលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពនៃអគ្គិភ័ យនេះ បានគ្រប់គ្រងបាញ់រលត់ទាំងស្រុង។

ក្រៅពីជួយអន្តរាគមន៍ពន្លត់​កម្លាំងបានចូលរួមជួយ​សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍​នៅជុំវិញកន្លែងកេីត​ហេតុ អន្តរាគមន៍ជួយ​ ជញ្ជូនទ្រព្យសម្ភារៈ​ របស់បងប្អូ​ន​ អាជីវករស្ថិតនៅជាន់ផ្ទាល់ដីនិងជុំវិញកន្លែងកេីត​ហេតុ​ ទៅកាន់ទីសុវត្ថិភាព។

រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះសមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំ​ពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវនិងវាយតម្លៃចំពោះការ​ខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img