26.9 C
Phnom Penh
Thursday, October 8, 2026
- Advertisement -spot_img

សេចក្តីបំភ្លឺ​ព័ត៌​មាន​! ជុំវិញការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងទីតាំងដី១កន្លែងនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប​!​

- Advertisement -spot_img

​រដ្ឋបាលស្រុក សូមគោរពជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា៖

​ថ្មីៗនេះ មានទំព័រសារព័ត៌មានមួយចំនួនតូច បានចុះផ្សាយព័ត៌មានដោយខ្វះការផ្ទៀងផ្ទាត់ កាត់តសាច់រឿង និងមានលក្ខណៈបំភាន់ ដែលចោទប្រកាន់អាជ្ញាធរថា បានបណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រៃកោងកាងធម្មជាតិ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល។ ដើម្បីជម្រះនូវរាល់ការភាន់ច្រឡំ ការពារភាពស្អាតស្អំរបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយនេះ និងសូមបញ្ជាក់ការពិតជូនមហាជនដូចខាងក្រោម៖

​- ទី១៖ ទីតាំងដីនោះ មិនមែនជាដីសាធារណៈរបស់រដ្ឋ ឬតំបន់ព្រៃកោងកាងអភិរក្សនោះឡើយ។ វាគឺជាដីកម្មសិទ្ធិឯកជនស្របច្បាប់ ដែលមាន “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)” ចេញដោយស្ថាប័នមានសមត្ថកិច្ចត្រឹមត្រូវ និងមានលិខិតអនុញ្ញាតចាក់អាចម៍ដីស្របតាមលក្ខណៈបច្ចេកទេស។

-​ទី២៖ សូមរំលឹកថា ខេត្តកែប បានបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ១០០% រួចរាល់ជាស្ថាពរ។ និងបានចុះបញ្ជីដី​សាធារណៈ​របស់ដោយប័ណ្ណកម្មសិទ្ធិរដ្ឋយ៉ាងរឹងមាំ ដោយគ្មានជនណាមួយអាចលួចលាក់ទន្ទ្រានបានឡើយ។

– ទី៣៖ ការកាត់តវីដេអូហើយសន្និដ្ឋានឯកតោភាគី ដោយមិនបានផ្ទៀងផ្ទាត់ឯកសារជាមួយអាជ្ញាធរមានសមត្ថកិច្ច គឺជាទង្វើខ្វះវិជ្ជាជីវៈ និងជាការប្រឌិតព័ត៌មាន។

​រដ្ឋបាលស្រុកដំណាក់ចង្អើរ តែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមពីអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុករក្សាសិទ្ធិពេញលេញក្នុងការចាត់វិធានការតាមផ្លូវច្បាប់។​

​សូមសាធារណជន មេត្តាអានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការដែលបានភ្ជាប់ជូនខាងក្រោម និងសូមចូលរួមបញ្ឈប់ការចែករំលែកនូវព័ត៌មានក្លែងក្លាយទាំងនេះបន្តទៀត។ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែជឿជាក់ និងគាំទ្រលើការអនុវត្តច្បាប់របស់អាជ្ញាធរ!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img