25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សុខសន្តិភាពនេះទើបប្រធានាធិបតីអាល្លឺម៉ង់ ទស្សនារមណីយដ្ឋានអង្គរ

- Advertisement -spot_img

ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) អញ្ជើញទស្សនាប្រាសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំមួយចំនួន បានទទួលស្វាគមន៍ និងអមដំណើរទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។

ទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបនៅពេលនេះ ក្នុងគោលបំណងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព រវាងដៃគូអភិវឌ្ឍន៍ព្រមទាំងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា អាល្លឺម៉ង់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈអង្គការ GIZ។

គួរបញ្ជាក់ថា សម្រាប់ដើមឆ្នាំ ២០២៣ កម្ពុជាបានបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណីក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនៅចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា អាល្លឺម៉ង់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img