27 C
Phnom Penh
Wednesday, December 25, 2024
- Advertisement -spot_img

សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ បានដាក់លក់បន្លែផ្លែឈើធម្មជាតិ និងរបស់កែច្នៃដោយដៃដើម្បីបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឲ្យចេះធ្វើការដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈដែលអាចរកកំរ៉ៃបាន

- Advertisement -spot_img

ព្រះវិហារ ៖ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ក្នុងខេត្តព្រះវិហារ បាននាំគ្នារៀបចំដាក់លក់បន្លែធ្ម្មជាតិក៏ដូចជាសម្ភារៈកែឆ្នៃដោយដៃផ្សេងៗនៅទីតាំងខាងមុខសាលារៀនក្រោមការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពីលោកស្រី រស់ ស៊ីថា នាយិការសាលាបឋមសិក្សាអនុវត្តន៍និងលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សិស្សានុសិស្សនៅសាលាអនុវត្តន៍ បានសម្តែងនៅភាពសប្បាយរីករាយយ៉ាងខ្លាំងដែលពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិការបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមី។


អាណាព្យាបាលសិស្សដែលបានទៅចូលរួមក៏ សម្តែងនូវសេចក្តីត្រេកអរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់សាលាដែលបានរៀបចំឲ្យមានបំណិនជីវិតចូលទៅក្នុងកម្មវិធីសិក្សា ព្រោះបំណិនជីវិតមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដោយឲពួកគាត់យល់ដឹងនៅតំលៃ ពីការសាមគ្គីគ្នា និងពេលវេលា របស់ពួកគាត់ ហើយជាពិសេសគឺការដាំដុះបន្លែគ្មានជាតិគីមី ក៏មានសារសំខាន់សម្រាប់គ្រួសារ និងសង្គមជាយិទាំងមូល។


លោកស្រី រស់ ស៊ីថា នាយិការសាលាបឋមសិក្សាអនុវត្តន៍ បានឲដឹងថា៖ សាលាបានបង្កើតឲមានបំណិនជីវិត គឺគោលបំណងសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី និងរបស់កែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបាន គោលបំណងសំខាន់នោះមិនត្រឹមតែឲគាត់ចេះដាំបន្លែនោះទេគឺបានបង្ហាត់បង្រៀនឲគាត់ចេះលក់ដូរ និងក្រោយពីសម្រាក់ពីការសិក្សាអាចឈ្លៀតដាំបន្លែនៅផ្ទះបានថែមទៀតផង។ចំពោះថវិការដែលទទួលបានពីការលក់ដូរ គឺត្រូវប្រគល់ជូនពួកគាត់សម្រាប់ទិញសម្ភារៈសិក្សា និងជួយដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តនេះផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img