ខេត្តកំពង់ធំ៖ ដោយសារតែមានការធ្វេប្រហែសរបស់អ្នកបើកឡានដឹកសិស្សសាលាអន្តរជាតិកុលបុត្របញ្ញាម្នាក់ ធ្វើឲ្យក្មេងប្រុសអាយុ ៤ឆ្នាំ បានថប់ដង្ហើមស្លាប់នៅក្នុងឡានយ៉ាងអាណោចអាធ័ម។ ហេតុការណ៍មួយបានកើតឡើងនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាអន្ដរជាតិកុលបុត្របញ្ញា ស្ថិតនៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមប្រភពពី សមត្ថកិច្ចនគរបាលស្រុកកំពង់បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះយ៉ុម រៃយ៉ា ភេទប្រុសអាយុ ០៤ឆ្នាំនៅភូមិត្រាចឃុំត្បែងស្រុកកំពង់ស្វាយ បានស្លាប់ដោយសារជាប់ក្នុងឡានជាង៤ម៉ោង ធ្វើឲ្យថប់ដង្ហើមស្លាប់ក្នុងឡានដឹកសិស្សតែម្តង។

សមត្ថកិច្ចបានបន្ថែមទៀតថា ឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះឡុង សុីណែត បានបើកសាលាឯកជន អន្តរជាតិ កុលបុត្របញ្ញា ពួកគាត់ទាំងពីរគឺជាគ្រូបង្រៀនផង និងជាអ្នកបើករថយន្តដឹកកូនសិស្សតាមផ្ទះរាល់ថ្ងៃផងដែរ។ ពួកគាត់ទាំងពីរតែងតែប្តូរគ្នា បើកឡាន ពេលខ្លះប្តីបើក ពេលខ្លះប្រពន្ធជាអ្នកបើក។ ជាក់ស្តែងថ្ងៃកើតហេតុ វេលាម៉ោង ១រសៀលឈ្មោះឡុង សុីណែត ជាប្រពន្ធបានបើករថយន្តទៅយកសិស្សមកសាលា ពេលមកដល់ឈប់នៅខ្លោងទ្វាមុខផ្ទះហើយបើកទ្វារថយន្តឲ្យសិស្សចុះប្រគល់ជូនអ្នកគ្រូបង្រៀន និងបានប្រាប់ថា ថ្ងៃនេះសិស្សមកមិនអស់ទេអ្នកគ្រូក៏ធ្វើវត្តមាន និងបង្រៀនធម្មតា។
នៅពេលដល់ម៉ោងសិស្សចេញទៅផ្ទះ នៅវេលាម៉ោង ៤និង៣០នាទី ជនសង្ស័យក៏បានបើក ទ្វាឡាន ឲ្យកូនសិស្សឡើងស្រាប់តែប្រទះឃើញសិស្សម្នាក់ដេកសន្លប់នៅលើរថយន្ត ហើយពេលនោះ ឈ្មោះឡុង សុីណែត ឃើញដូច្នេះបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសល គ្រូពេទ្យបានពិនិត្យរួចរាល់ហើយ ក៏បានប្រាប់ថា ក្មេងនោះបានផុតដង្ហើមបាត់ទៅហើយ។
ពេលនោះឈ្មោះឡុង ស៊ីណែត ទើបដឹកសពត្រឡប់មកដល់មុខស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ហើយលោកគ្រូ ភ័ណ្ឌ ជាប្តីបានទូរស័ព្ទ ហៅឈ្មោះឆាន សំណាង នៅភូមិរូងឲ្យមកបើកបន្តចំណែកអ្នកគ្រូស៊ីណែតក៏គេចខ្លួនបាត់ ហើយឈ្មោះឆាន សំណាងមកដល់មិនហ៊ានបើកបន្តទេ ក៏បានខលរាយការណ៍ឲ្យលោកនាយប៉ុស្តិ៍ត្រពាំងឬស្សី បើកបន្តយកសពក្មេងនោះមកប្រគល់ជូនឪពុកម្តាយ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យ ឈ្មោះ ឡុង សុីណែត ភេទស្រីអាយុ ៤២ឆ្នាំ បានរត់គេចបាត់នោះ សមត្តកិច្ចកំពុងកសាងសំណុំរឿង ដើម្បីតាមចាត់ការតាមនិតិវិធីច្បាប់។ អង្គភាពសារព័ត៌មានគិរីដងរែកយើងខ្ញុំ និងតាមដានរឿងនេះ បន្តទៀត ។ សូមអរគុណ


ដោយគិរីដងរែក




