សិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាពត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដោយមានការធ្វើបទបង្ហាញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហាម៉ាវ៉ារី ។
ក្នុងកិច្ចដំណើរការនៃសិក្ខាសាលានេះ មានការចូលរួមយ៉ាងផុសផុល ជាសំណួរ ក៍ដូចជាការផ្តល់ធាតុចូលនានាពីសំណាក់ សមាជិក សមាជិការដែលមកចូលរួម។ គណធិបតី បានឆ្លើយតបនូវចំងល់ និងទទួលយកនូវការផ្តល់យោបល់ ដើម្បីលើកជូនក្រុមការងារដើម្បីពិនិត្យកែសម្រួល និងគ្រោងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច នូវសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាពត៌មាននេះ។






ដោយគិរីដងរែក