26.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

សាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគា ឈ្មោះ ឡេង ចាន់ណា ចនួន១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន និងឃុំខ្លួនមនុស្ស៥នាក់

- Advertisement -spot_img

សេចក្តីប្រកាស ព័ត៌មាន របស់ អ្នក នាំពាក្យ សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញអំពីវឌ្ឍនភាពចំណាត់ការសំណុំរឿង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបាន សាលាដំបូង ខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទ៥នាក់ ចេញដីកាបង្គាប់ឱ្យនាំខ្លួនដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទមួយចំនួន និងដីកាចាត់ឱ្យស៊ើបសួរជំនួសស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជនពាក់ព័ន្ធផ្សេងទៀត តាមនីតិវិធីច្បាប់។

អ្នកនាំពាក្យ សាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាករណីសំណុំរឿង ខាងលើ កំពុងចាត់ការដោយយក ចិត្តទុកដាក់ខ្ពស់ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌។ មួយវិញទៀតចំនួន ជនរងគ្រោះមានច្រើនជាហេតុទាមទារ ពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់ លទ្ធភាព ក្នុងន័យស្វែងរកការពិត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img