27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយដ៏ធំបំផុតមិនធ្លាប់មានសម្រាប់អ៊ុយក្រែន

- Advertisement -spot_img

(អន្តរជាតិ)៖ ព្រឹទ្ធសភាអាមេរិក អនុម័ត ថវិកា ជំនួយ យោធា និង មនុស្ស ធម៌ ដល់ អ៊ុយក្រែន ចំនួន ៤០ពាន់ លាន ដុល្លារ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន new york time នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ច្បាប់ នេះ បាន អនុម័ត ដោយ សំឡេង គាំទ្រ៨៦ និង១១ប្រឆាំង បន្ទាប់ ពី ពន្យារ ពេល មួយ សប្តាហ៍។ គណបក្សប្រជាធិបតេយ្យទាំងអស់នៅក្នុងព្រឹទ្ធសភាអាមេរិកគាំទ្រសេចក្តីព្រាងច្បាប់នេះ ខណៈដែលគណបក្សសាធារណរដ្ឋចំនួន១១ មិនយល់ស្រប។

កាសែត The Guardian បានដកស្រង់សម្តីរបស់មេដឹកនាំព្រឹទ្ធសភាអាមេរិក Chuck Schumer ថា «យើងកំពុងជួយ ជំនួយពិតជាសំខាន់។ ជំនួយនោះអាចធានាថាប្រជាជនអ៊ុយក្រែននឹងឈ្នះ»។

វាគឺជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ដែលមានទំហំធំជាង ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែល បានប្រកាសកាលពីខែមុន ហើយរួមទាំងការបង្កើនការចំណាយលើវិស័យការពារជាតិ និងជំនួយមនុស្សធម៌ផងដែរ។

លោកប្រធានាធិបតី Biden បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ។ លោក Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាម Financial Times ។

ការអនុម័តកញ្ចប់នេះត្រូវបានពន្យារពេល បន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Rand Paul បានដាក់ការបិទផ្លូវជាច្រើនដើម្បីតវ៉ា។ លោក Paul បាននិយាយកាលពីសប្តាហ៍មុនថា «យើងមិនអាចជួយសង្គ្រោះអ៊ុយក្រែនដោយការបំផ្លាញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានទេ»។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះនៅតែអនុម័តដោយព្រឹទ្ធសភាយ៉ាងងាយស្រួលជាមួយនឹងការគាំទ្រទ្វេភាគីយ៉ាងទូលំទូលាយ។ សមាជិកសភាមកពីគណបក្សទាំងពីរបាននិយាយថា កញ្ចប់នេះបង្ហាញពីដំណោះស្រាយរបស់អាមេរិក នៅពេលដែលជម្លោះនៅតែបន្ត។

លោក Jim Inhofe មកពីគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការសព្វាវុធរបស់ព្រឹទ្ធសភាបាននិយាយថា ច្បាប់នេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានជំនួយយោធា និងប្រព័ន្ធសព្វាវុធទំនើបៗដែលត្រូវការយ៉ាងឆាប់រហ័ស នៅពេលដែលជម្លោះអូសបន្លាយ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Lee ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ បាននិយាយថា លោកមិនអាចគាំទ្រវាដោយគ្មានវិធានការផ្សេងទៀតដើម្បីទូទាត់ការចំណាយនោះទេ។

គាត់បាននិយាយថា «ខ្ញុំពេញចិត្តក្នុងការជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែអតិផរណា តម្លៃឧស្ម័ន និងកង្វះខាតប៉ះពាល់ដល់ជនជាតិអាមេរិក»៕

ប្រភព VOA ប្រែដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img