សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាចម្បាំងបន្ថែម និងកងម៉ារីនរាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្កើនសន្តិសុខ បន្ទាប់ពីមានការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងរឹបអូសនាវាពាណាជ្ជកម្មនៅទីនោះ។
ក្រុម ត្រៀម លក្ខណៈវាយប្រហារ មាន នាវាចំនួន បីគ្រឿង ក្នុងនោះ រួម ទាំង នាវា វាយលុក នាវាចម្បាំង USS Bataan ខណៈកម្លាំងបេសកកម្មជាធម្មតាមានទាហានម៉ារីនប្រមាណ ២,៥០០នាក់។
ក្រៅពីនាវា USS Bataan ក្រុមនេះរួមបញ្ចូលទាំងនាវាចម្បាំងពីរផ្សេងទៀត USS Mesa Verde និង USS Carter Hall ។ ក្រុមនេះបានចាកចេញពីកំពុងផែ Norfolk រដ្ឋ Virginia កាលពីដើមខែនេះ។
គួរបញ្ជាក់ថា ការដាក់ពង្រាយនេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការបញ្ជូននាវាពិឃាត USS Thomas Hudner និងយន្តហោះចម្បាំង F-35 និង F-១៦ មួយចំនួនទៅកាន់តំបន់។ យន្តហោះ វាយប្រហារ A-10 ក៏ បាន ទៅ ទីនោះ ជា ច្រើន សប្តាហ៍ ដើម្បី ឆ្លើយតប នឹង សកម្មភាព អ៊ីរ៉ង់ផងដែរ។
អ៊ីរ៉ង់បានព្យាយាមរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងនៅជិតច្រកសមុទ្រ Hormuz ហើយបានបើកការបាញ់ប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង។ គោលបំណងនៃការដាក់ពង្រាយនេះគឺ ដើម្បីផ្តល់គម្របអាកាសសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹក Hormuz និងបង្កើនការមើលឃើញសកម្មភាពយោធានៅក្នុងតំបន់ជាដើម នេះបើតាមការអះអាងរបស់ភាគីសហរដ្ឋអាមេរិក៕



ប្រភព Military.com ប្រែសម្រួលដោយគិរីដងរែក




