32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

សហរដ្ឋអាមេរិក នឿយណាយនឹងសង្រ្គាមអ៊ុយក្រែនហើយ

- Advertisement -spot_img

កាន់តែព្រួយបារម្ភជាងនេះទៅទៀត សម្រាប់លោក បៃដិន និងទីក្រុងកៀវ នោះគឺ «បញ្ហាអតិផរណា» ដែលកំពុងធ្វើឱ្យអ្នកបោះឆ្នោតអាមេរិក មានការបារម្ភស្រដៀងគ្នា ទៅនឹងអ្នកនយោបាយទាំងនោះដែរ។ តួយ៉ាង ការស្ទង់មតិមួយធ្វើឡើងដោយ ABC និង Washington Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅបានរកឃើញ ថា ៤២ភាគរយនៃអ្នកប្រជាជនអាមេរិកដែលបានចូលរួមសម្ភាសន៍បាននិយាយថា សហរដ្ឋអាមេរិក កំពុងជួយអ៊ុយក្រែនច្រើនជ្រុលពេក ដែលការយល់ឃើញដូច្នេះមាន ការកើនឡើងបើធៀបទៅនឹងកាលពីខែកុម្ភៈ មាន ៣៣ភាគរយ និងកាលពីខែមេសា ឆ្នាំ២០២២ មានតែ១៤ភាគរយប៉ុណ្ណោះ។

បញ្ហាដ៏ឈឺក្បាលមួយទៀត នោះគឺលោក ចូ បៃដិន ខ្លួនឯងកំពុងប្រឈមមុខនឹងការស៊ើបអង្កេតមួយដោយក្រុមអ្នកសាធារណរដ្ឋ ដើម្បីអាចបើកនីតិវិធីទម្លាក់លោក បៃដិន ចេញពីតំណែង ពាក់ព័ន្ធនឹងមុខជំនួញរកស៊ីកូនប្រុសរបស់លោកឈ្មោះ Hunter Biden នៅក្នុងប្រទេសអ៊ុយក្រែន។

បើទោះជាលោក McCarthy ឯកភាពលើការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន អាចនៅក្រោមកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីរក្សាកៅអីប្រធាន សភាតំណាងរាស្ត្រ ក៏បញ្ហាធំមួយដែលកំពុងព្រួយបារម្ភ នោះគឺ «ការនឿយណាយនឹងសង្រ្គាមអ៊ុយក្រែន» ខណៈការសង្ស័យបែបនេះបានឆ្លងរាលដាលចេញពី ក្រុមអ្នកតំណាងរាស្ត្រសាធារណរដ្ឋប្រកាន់ជំហររឹងរូស រហូតដល់ក្រុមអ្នកតំណាងរាស្ត្រមាននិន្នាការកណ្ដាលដែលនិយាយថាពួកគេនឹងមិនចេញសែកឱ្យអ៊ុយក្រែន ទៀតនោះទេ។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែងតែលើកឡើងជារឿយៗថាប្រសិនបើរុស្ស៉ីមិនត្រូវបានបញ្ឈប់នៅអ៊ុយក្រែនទេ នោះពិភពលោក ទាំងមូលអាចនឹងត្រូវជួបគ្រោះថ្នាក់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានជំរុញដែរឱ្យសភាសហរដ្ឋអាមេរិក គាំទ្រដល់ការប្ដេជ្ញាចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្ដល់ជំនួយចាំបាច់នានាដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ខណៈពួកគេកំពុងប្រយុទ្ធការពារទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។

ការបញ្ចៀស Shutdown ដោយសភាសហរដ្ឋអាមេរិកមានរយៈពេលត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ ឬរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ជាកាលបរិច្ឆេទកំណត់ដើម្បីអនុម័ត កញ្ចប់ថវិកាមួយផ្សេងទៀត ដើម្បីបញ្ចៀស Shutdown។ តែគេមិនដឹងថាតើសហរដ្ឋអាមេរិក អាចបញ្ចៀសវិបត្តិនេះបានសាជាថ្មី ឬក៏យ៉ាងណានោះទេ៕

ប្រភព CNBC ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img