30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

សហរដ្ឋអាមេរិក ធ្វើតេស្តមីស៉ីលល្បឿនលឿនជាងសំឡេង ពីរគ្រាប់ដោយជោគជ័យ

- Advertisement -spot_img

(វ៉ាសុីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានធ្វើតេស្តដោយជោគជ័យនូវមីស៉ីលល្បឿនលឿនជាង សំឡេងចំនួនពីរគ្រាប់ផ្សេងគ្នា ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៉ី និងចិនកាន់តែដើរទៅមុខក្នុងការអភិវឌ្ឍអាវុធប្រភេទ។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

កងទ័ពអាកាសអាមេរិក បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយមួយគ្រាប់ធ្វើឡើង នៅឯឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា ក្រោយបរាជ័យក្នុងការធ្វើតេស្ដជាបន្តបន្ទាប់កន្លងមក ខណៈការធ្វើតេស្ដដោយជោគជ័យដាច់ដោយឡែកមួយទៀត ធ្វើឡើងនៅឯមូលដ្ឋានយោធា White Sands Missile Range ក្នុងរដ្ឋញូវ ម៉ិកស៊ីកូ (New Mexico)។

កងទ័ពអាកាសអាមេរិក មិនបានបញ្ជាក់ថាតើមីស៊ីលទាំង២ខាងលើ ហោះបានក្នុងរយៈកម្ពស់ និងចម្ងាយប៉ុន្មាននោះទេ ប៉ុន្តែឱ្យដឹងថាមីស៊ីលត្រូវបាន បាញ់ពីយន្ដហោះទម្លាក់គ្រាប់បែក B-52H បានឈានដល់ល្បឿននៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង។

គួរបញ្ជាក់ថា ប្រភេទសព្វាវុធល្បឿនលឿនជាងសំឡេង អាចធ្វើដំណើរក្នុងលំហរអាកាសដោយល្បឿនច្រើនជាងប្រាំដង នៃសំឡេងរបស់វា ឬប្រហែល ៦,២០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការសាកល្បងជោគជ័យខាងលើនេះ បានបង្ហាញពីវឌ្ឍនភាពក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ អាវុធល្បឿនលឿនជាងសំឡេងរបស់សហរដ្ឋអាមេរិកជាច្រើនទៀត៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img