30.2 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

សហភាពអឺរ៉ុប ស្នើរុស្ស៉ីបន្តកិច្ចព្រៀមព្រៀងកានាំចេញគ្រាប់ធញ្ញជាតិ

- Advertisement -spot_img

សហភាពអឺរ៉ុបបានជំរុញដល់រុស្ស៉ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ ដើម្បីអនុញ្ញាតឲ្យការនាំចេញរបស់អ៊ុយក្រែនតាមកំពង់ផែសមុទ្រខ្មៅ ធ្វើឡើងប្រកបដោយសុវត្ថិភាព។

អនុប្រធានប្រតិបត្តិនៃគណកម្មាធិការអឺរ៉ុប លោក វ៉ាលឌីស ដុមប្រូវស្គីស បាននិយាយថា ការរឹតបន្តឹងរបស់រុស្ស៉ីលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញតាមសមុទ្រខ្មៅ មិនត្រឹមតែបង្កើតបញ្ហាសម្រាប់ទីក្រុងកៀវប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍជាច្រើនផ្សេងទៀត។

លោក ដុមប្រូវស្គីស ដែលកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម G20 បានបន្ថែមថា រុស្ស៉ីកំពុងប្រើប្រាស់ «គ្រាប់ធញ្ញជាតិជាអាវុធ»។ យើងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ (UN) និងតួកគីលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ហើយប្លុក EU កំពុងផ្តល់នូវផ្លូវជំនួសសម្រាប់ការដឹកជញ្ជូននេះ និងការនាំចេញផ្សេងទៀតរបស់អ៊ុយក្រែន។

រុស្ស៉ី បានចាកចេញពីកិច្ចព្រមព្រៀងកាលពីខែកក្កដា។ រុស្ស៉ីថា នឹងត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ លុះត្រាតែលោកខាងលិចបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះទីក្រុងមូស្គូ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img