-(RFIបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ ) ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និង តាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៨ឧសភា បារាំង អង់គ្លេស និងអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយឱ្យបានពេញលេញការដាក់ចេញអនុសាសន៍ដូច្នេះពីព្រោះប្រទេសលោកខាងលិចទាំងនេះបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនការរឹតត្បិតសិទិ្ធពលរដ្ឋនិងនយោបាយ និងការប្រើប្រព័ន្ធតុលាការដើម្បីបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងប្រឆាំងនៅកម្ពុជា ។
-(RFIបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤) លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅ ព្រលានយន្តហោះភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកត្រឡប់មកពីបេសកកម្ម ធ្វើការងារ គណបក្ស នៅប្រទេសជប៉ុន។ លោក ស៊ុន ចន្ទី ជាប្រធានគណបក្សប្រឆាំងចុងក្រោយគេ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពី មេដឹកនាំសហជីព លោក ម៉ម រិទ្ធី និងថ្នាក់ដឹកនាំបក្សប្រឆាំងនៅតាមបណ្តាខេត្ត រាជធានីជាច្រើននាក់ផ្សេងទៀត … ។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ ធ្វើឡើងប្រមាណជាង២សប្តាហ៍មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤នេះ។
-(VOAបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤) ភាពក្រីក្រ គ្មានការងារធ្វើ និងការរំលោភយកដីធ្លីពីអ្នកមានលុយបានរុញច្រានឱ្យ ពលរដ្ឋមួយចំនួនធ្លាក់ក្នុងបំណុលវ័ណ្ឌក និងក្លាយជាទាសករសម័យទំនើបដោយមិនដឹងខ្លួន មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលយល់ឃើញថា ការជំពាក់បំណុលធនាគាររបស់ពលរដ្ឋគឺជារឿងធម្មតាព្រោះពួកគាត់ខ្ចីលុយយកមកពង្រីក មុខរបរ ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលថា បញ្ហាបំណុលនេះប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ កុមាររាប់ពាន់នាក់ បោះបង់ការសិក្សា និងបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស ។
-(RFAបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤) តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា កាត់ទោសប្រធានសហព័ន្ធសហជីព វិស័យទេសចរណ៍ (CTSWF) លោក ម៉ម រីទ្ធី ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ជាអាទិ៍ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទ«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេស ប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជុំវិញរឿងនេះ សហជីព និងអង្គការសង្គមស៊ីវិល សម្ដែង ការសោកស្ដាយ និងចាត់ទុកការយកច្បាប់ព្រហ្មទណ្ឌ មកធ្វើការចោទប្រកាន់នេះ ថា ជារឿងអយុត្តិធម៌ និងជាការបំភិត បំភ័យ និងយាយីដល់សិទ្ធិរបស់សហជីព ។
-(RFAបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤) គណបក្សកម្លាំងជាតិអំពាវនាវឱ្យសមត្ថកិច្ចដោះលែងលោក ស៊ុន ចន្ទី ឱ្យមាន សេរី ភាពវិញ ដោយចាត់ទុកការចាប់ខ្លួននេះថា ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយធ្ងន់ធ្ងរ ។ ជុំវិញរឿង នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ការចាប់ខ្លួននេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទ ។
-(VOAបានចេញផ្សាយកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤) វត្តមាននៃសំណង់អគារខ្មោច ឬអគារដែលអ្នកជំនួញចិនបោះបង់ចោលបន្សល់ទុក ក្នុងក្រុងព្រះសីហនុរាប់រយអគារមិនត្រឹមតែបំផ្លាញដល់សោភណភាពទីក្រុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះ ពាល់ក្រុមអាជីវករលក់ដូរ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចជាតិ ។ ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតប្រឹងប្រកាសរកអ្នកជំនួញទាំងក្នុង និងក្រៅស្រុកឱ្យមកដាក់ទុនបន្តវិនិយោគលើការសាងសង់អគារខ្មោចទាំងនោះក្តី ក៏មិនទាន់អាចដោះស្រាយអគារខ្មោចមាននៅពាសពេញទីក្រុងព្រះសីហនុនេះបាននៅឡើយ ៕
ដោយគិរីដងរែក