31 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)

- Advertisement -spot_img

-(VOAថ្ងៃទី១៦ខែកុម្ភៈ) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យរដ្ឋាភិ បាលវៀតណាមដោះលែង និងទម្លាក់បទចោទប្រកាន់ទាំងអស់លើសកម្មជនខ្មែរក្រោម លោក យ័ញ មិញក្វាង ។ ជុំវិញរឿងនេះ ក្រុមអង្គការសង្គមស៊ីវិលថា ការកាត់ទោសលើសកម្មជនខ្មែរក្រោមរូបនេះ ជារឿងអយុត្តិធម៌។

-(RFAថ្ងៃទី១៦ខែកុម្ភៈ) រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ បានចេញសេចក្តីប្រកាសបើកកិច្ចប្រជុំវិសាមញ្ញ នៅ ថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍ក្រោយ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារ ណៈ លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ។ នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ២រូបបន្ថែមទៀត គឺ លោក ស៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ។ ជុំវិញរឿងនេះ ក្រុមអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលបច្ចុប្បន្ន កំពុងតែងតាំងក្រុមគ្រួសារ និងញាតិមិត្តជិតស្និទ្ធរបស់ខ្លួន ដើម្បីកាន់អំណាចបន្ត ត្រកូល ពីឪពុកលោក ហ៊ុន សែន ដោយផ្ទេរអំណាចមកលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

-(RFAថ្ងៃទី១៦ខែកុម្ភៈ) សាលាឧទ្ធរណ៍ប្រចាំតំបន់ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រកាសសាល ដីកា ដោយបដិសេធបណ្តឹងជំទាស់របស់សកម្មជនបញ្ចេញមតិលើបណ្ដាញសង្គម លោក កង សារ៉ន ដោយរក្សាការ សម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យលោក កង សារ៉ន ជាប់ពន្ធនាគារ ៣ឆ្នាំដដែល ។ប៉ុន្តែការប្រកាសសាលដីកានេះ តុលាការមិនអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ លោក កង សារ៉ន បានចូលរួមស្តាប់ និងមាន ឱកាសជួបមុខប្ដីឡើយ ។ ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សោកស្តាយនៃការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺជារឿងអយុត្តិធម៌ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img