25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFIថ្ងៃទី១៤ខែកុម្ភៈ)រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជាទិវាជាតិអ្នកនិពន្ធ ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក គ្រឿង ប្រណិត ប្រធានសមាគមអ្នកនិព ន្ធខ្មែរសម្តែងការត្រេកអរចំពោះការសម្រេចដូចនេះរបស់រដ្ឋាភិបាល។

-(RFIថ្ងៃទី១៤ខែកុម្ភៈ) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋទាំងអស់ត្រូវសហការជាមួយក្រសួងអធិការកិច្ច ដើម្បីធានានូវអភិបាលកិច្ចល្អ ។ ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃ សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម ហៅកាត់ថាCISA លោក ហ៊ឹម យន់ ថា កន្លងមករដ្ឋាភិបាលបាន ដាក់ចេញជាយន្តការជាច្រើន ប៉ុន្តែបញ្ហាខ្វះតម្លាភាព អំពើពុករលួយ និងបក្ខពួកនៅក្នុងស្ថាប័នរដ្ឋនៅតែកើតមានជាហូរ ហែ។លោកបន្តថា យើងជាអង្គការសង្គមស៊ីវិល យើងធ្វើការរួមគ្នា ជាមួយនឹងរដ្ឋាភិបាល យើងចង់ឃើញភាពប្រសើរ ឡើងនៃការអនុវត្តគោលការណ៍អភិបាលកិច្ចល្អនិងតម្លាភាពហ្នឹង» ។

-(VOAថ្ងៃទី១៤ខែកុម្ភៈ) ការធ្វើឲ្យប្រសើរវិញនូវការគោរពសិទ្ធិកម្មករ និងការផ្ដល់ឲ្យសហជីពឯករាជ្យ នូវសិទ្ធិ សេរីភាពដើម្បីការពារប្រយោជន៍កម្មករជាចំណុចស្នូលសម្រាប់កម្ពុជា ក្នុងការទទួលបានត្រឡប់មកវិញនូវឋានៈ អនុគ្រោះពន្ធពេញលេញរបស់សហភាពអឺរ៉ុបគឺ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ហៅកាត់ថា EBA និងប្រព័ន្ធ អនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកហៅកាត់ថា GSP។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះប ណ្តាលវិជ្ជាជីវៈលោក កត្តា អ៊ន ច្រានចោលការលើកឡើងរបស់សង្គមស៊ីវិល ដែលធ្វើការតស៊ូមតិក្នុងវិស័យការងារពាក់ ព័ន្ធនឹងការរឹតត្បិតសិទ្ធិសហជីព ដោយថា កម្ពុជាជាទីដែលមានលម្អសេរីភាពយ៉ាងទូលំទូលាយសម្រាប់សហជីពដែល ត្រូវតែអនុវត្តសិទ្ធិអំណាចរបស់ខ្លួនទៅតាមច្បាប់ស្តីពីការងារ និងសហជីព ។

-(VOAថ្ងៃទី១៤ខែកុម្ភៈ) កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញមួយឈ្មោះថា DIG88 រហូតដល់មានការរិះគន់យ៉ាងសន្ធឹកសន្ធាប់ទៅលើតារាកំប្លែងល្បីឈ្មោះម្នាក់ នាយ គ្រឿន ដែលបានចូលរួម ផ្សព្វផ្សាយក្នុងវីដេអូបទចម្រៀងមួយ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថា រដ្ឋាភិបាលកម្ពុជា មិនបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនល្បែងស៊ីសងអនឡាញឱ្យប្រកបអាជីវកម្ម ឬរកស៊ីនៅកម្ពុជានោះទេ ចាប់តាំងពី ពាក់កណ្តាលឆ្នាំ ២០១៩មក គឺនៅគ្រាដែលរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញ ដែលគេតែងហៅថាអនឡាញហ្គេម ។

-(RFAថ្ងៃទី១៤ខែកុម្ភៈ)ក្មេងប្រុសម្នាក់ទៀតឆ្លងជំងឺគ្រុនផ្តាសាយបក្សី ប្រភេទហាស់៥អ៊ុន១ (H5N1) ស្លាប់ នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ កុម្ភៈ ឱ្យដឹងថា ក្មេងប្រុសដែលស្លាប់នេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងបង្កើតរបស់ក្មេងប្រុសដែលបានស្លាប់ កាលពីថ្ងៃទី៨ កុម្ភៈ ដោយសារគ្រុនផ្ដាសាយបក្សីH5N1 ។ ក្រសួងសុខាភិបាលអះអាងថា ក្រសួង និងអាជ្ញាធរពាក់ ព័ន្ធកំពុងចុះស្រាវជ្រាវលើការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះហើយ ។

-(RFAថ្ងៃទី១៤ខែកុម្ភៈ)មន្ត្រីសង្គមស៊ីវិលលើកឡើងថា ភាពធូររលុងនៃការអនុវត្តច្បាប់ អំពើពុករលួយតាម ព្រំដែនកំពុងបើកដៃឱ្យជនខិលខូចងាយស្រួលប្រព្រឹត្តបទឧក្រិដ្ឋរកស៊ីជួញដូរអាវុធ និងគ្រឿងញៀនកើតឡើងគួរឱ្យព្រួយបារម្ភ ពួកគេចង់ឃើញអាជ្ញាធរកម្ពុជារឹតបន្តឹងការអនុវត្តច្បាប់ ដោយស្វែងរកអ្នកពាក់ព័ន្ធយកមកអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនៅតាមព្រំដែនទាំងនោះឱ្យមានប្រសិទ្ធភាព ។

-(RFAថ្ងៃទី១៤ខែកុម្ភៈ)ព្រះតេជព្រះគុណ សំ គឹមសាធ នឹងសិងសម្រាកនៅស្រុកមោងឫស្សី នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ជាទី ដែលព្រះអង្គ ធ្លាប់ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ផ្សឹក កាលពីមីនា ឆ្នាំ២០២៣ កន្លងទៅ។ ព្រះតេជព្រះគុណ សំ គឹមសាធ មានថេរដីកាថា បើទោះបីជាអាជ្ញាធរធ្វើទុក្ខបុកម្នេញលើព្រះអង្គបែបណាក៏ដោយ ក៏ ព្រះអង្គនៅតែបន្តចូលរួមអប់រំផ្សព្វផ្សាយពីសីលធម៌សង្គម និងទាមទាររដ្ឋាភិបាលឱ្យដោះស្រាយបញ្ហានយោបាយ ការ រំលោភសិទ្ធិមនុស្ស រហូតដល់សង្គមមានសន្តិភាព ស្ថិរភាព និងដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឡើងវិញ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img