32 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFIថ្ងៃទី៦ខែកុម្ភៈ) រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំជា ទិវាជាតិសម្រាប់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI កាលពីថ្ងៃចន្ទ ទី ០៥ ខែកុម្ភៈនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានចាត់ទុកថាទិវាជាតិនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់វិស័យសហគ្រាសធុនតូច និងមធ្យម ។ តាមឧកញ៉ា តែ តាំងប៉ ការគាំទ្រផលិតផលក្នុងស្រុកនឹងមានសន្ទុះកើនឡើងទៅអនាគត ។

-(VOAថ្ងៃទី៦ខែកុម្ភៈ) មន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យ លោក ស៊ឹង សែន ករុណា បានបដិសេធថាលោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់ សារព័ត៌មានឡើយ ។ ជុំវិញរឿងនេះ នាយកទទួលបន្ទុកទូទៅនៃសមាគមការពារសិទិ្ធមនុស្សលីកាដូ លោក អំ សំអាត ថា លោកស្តាយចំពោះករណីដែលបានកើត និងថាលោក ស៊ឹង សែនករុណ គ្រាន់តែជាអ្នកអត្ថាធិប្បាយដែលចង់ឃើញ កម្ពុជាមានការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ ។

-(VOAថ្ងៃទី៦ខែកុម្ភៈ) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូល ដ្ឋាននៅសហរដ្ឋអាមេរិកបានចាត់ទុកថាការចាប់ខ្លួនសកម្មជននយោបាយខ្មែរនៅក្នុងប្រទេស មិនមែនជារឿងត្រឹម ត្រូវនោះទេ ហើយស្នើឱ្យអាជ្ញាធរថៃដោះលែងសកម្មជនទាំងនោះ។ ការចាប់ខ្លួននោះ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាងកក ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៧ ខែកុម្ភៈ នាសប្ដាហ៍នេះ។

-(RFAថ្ងៃទី៦ខែកុម្ភៈ)ដើមឆ្នាំ២០២៤. រដ្ឋាភិបាលកៀរគរក្រុមហ៊ុនចិនមកវិនិយោគផ្នែកឧស្សាហកម្មនៅកម្ពុជា ច្រើនជាងគេ ឬស្មើទំហំទឹកប្រាក់ជាង ១រយ ៤៧លានដុល្លារអាមេរិក ។ ទោះបីបែបនេះក្តី ពលរដ្ឋខ្មែរជាច្រើននៅត គ្មានការងារធ្វើ ខណៈកម្មកររោងចក្រខ្លះក៏សម្រេចចិត្តដោយបង្ខំបោះបង់ការងាររោចក្រ ។ ជុំវិញរឿងនេះ មន្ត្រីសហជីពថាមូលហេតុកម្មកររោងចក្រមួយចំនួនសម្រេចចិត្តឈប់ធ្វើការផ្នែករោងចក្រដោយសារតែពួកគាត់មិនអាចទ្រទ្រង់ នឹងថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរំលោភសិទ្ធកម្មករ ។

-(RFAថ្ងៃទី៦ខែកុម្ភៈ)មេធាវីរបស់អតីតតំណាងរបស់គណបក្សប្រជាជនកម្ពុជា បានដាក់បណ្តឹងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក លោក ស៊ឹង សែនករុណា ដោយទាមទារ សំណងជំងឺចិត្តឱ្យគណបក្សកាន់អំណាច ចំនួន ២ពាន់លានរៀល ឬស្មើនឹងជិតកន្លះលានដុល្លារអាមេរិក ។ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទិ្ធមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្តាយ ដែលទទួលបានព័ត៌មាននេះ ។ លោកថាអ្នកធ្វើការនៅអង្គការសិទ្ធិមនុស្សមិនមានទ្រព្យអ្វីច្រើននោះទេ គឺធ្វើការដោយ សន្តានចិត្ត ដោយចង់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរដ្ឋាភិបាល ទាក់ទងនឹងផ្នែកអភិវឌ្ឍន៍សិទ្ធិមនុស្ស។

-(RFAថ្ងៃទី៦ខែកុម្ភៈ)កសិករមួយចំនួនរស់នៅខេត្តជាប់បឹងទន្លេសាបបានចំណាយប្រាក់ជីកអណ្តូងទឹក កណ្តាលវាលស្រែ ដើម្បីទាញទឹកពីក្រោមដី មកសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ដែលជិតនឹងប្រមូលផល ។ ពួកគាត់ សោកស្ដាយស្រូវប្រាំងជាច្រើនពាន់ហិកតារងាប់ជាបន្តបន្ទាប់ ដោយសារខ្វះទឹក នៅរយៈពេល ៣សប្តាហ៍កន្លងទៅ នេះ ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឱ្យបញ្ចូនមន្ត្រីជំនាញ ចុះមូលដ្ឋានជួបកសិករ និងទទួលយក ទុក្ខកង្វល់របស់កសិករមកដោះស្រាយ ដើម្បីកុំឱ្យវិបត្តិខ្វះទឹកនេះ កើតមានឡើងនៅឆ្នាំក្រោយៗ ទៀត ។ លោកបន្តថាអាជ្ញាធរគួរតែកែលម្អចំណុចខ្វះខាតដោយត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រ ធ្វើយ៉ាងណាឱ្យកសិករមានសុវត្ថិភាពស្បៀងនិងធានានូវនិរន្តរភាពធ្វើកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img